ដកហូតអាជ្ញាបណ្ណកាស៊ីណូ SHANG HAI RESORT នៅខេត្តស្វាយរៀង ក្រោយរកឃើញពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

03-04-2026 16:38

(ស្វាយរៀង)៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ SHANG HAI RESORT ស្ថិតនៅ ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ក្រោយរកឃើញពាក់ព័ន្ធបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។

លទ្ធផល នៃប្រតិបត្តិការ និងការស្រាវជ្រាវជំនាញ បានរកឃើញសកម្មភាព ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ កងកម្លាំងសមត្ថកិច្ច បានដកហូតឧបករណ៍ សម្ភារៈពាក់ព័ន្ធ និងឃាត់ខ្លួនជនបរទេសសរុបចំនួន១០៧នាក់ (ស្រី ២៦ នាក់) មាន៤សញ្ជាតិ បញ្ជូនទៅកម្លាំងមានសមត្ថកិច្ច ដើម្បីអនុវត្តនីតិវិធីបន្ត។

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា យោងតាមច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម, ក្រុមហ៊ុន SHANG HAI RESORT បានប្រព្រឹត្តល្មើសនឹងបទបញ្ញត្តិជាធរមាន៕