* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្លាំងនគរបាលខេត្តស្វាយរៀង បង្ក្រាបមេក្លោងចែកចាយគ្រឿងញៀនជនជាតិវៀតណាម៣នាក់ រឹបអូបបានគ្រឿងញៀនជាង១០គីឡូក្រាម នៅក្រុងបាវិត

03-04-2026 17:02

(ស្វាយរៀង)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបមេក្លោងចែកចាយ ជួញដូរ និងកែច្នៃគ្រឿងញៀន ជនជាតិវៀតណាមចំនួន៣នាក់ ដោយរឹបអូសបានគ្រឿងញៀនសរុបជាង១០គីឡូក្រាម នៅក្រុងបាវិត។

ប្រតិបត្តិការនេះ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងដោយមានការសម្របសម្រួលពីលោកស្រី សុ៊ន យឿត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។

លោកឧត្តមសេនីយ៍ត្រី កែវ សុថា បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះថា ប្រតិបត្តិការនេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ ដឹកជញ្ជូន រក្សាទុក កែឆ្នៃ និងប្រេីប្រាស់គ្រឿងញៀនខុសច្បាប់នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត។

ក្នុងនោះកម្លាំងជំនាញ ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ (ស្រីម្នាក់) រួមមាន ទី១៖ឈ្មោះ ង្វៀង ហ្វឹកហ្វី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម, ទី២៖ឈ្មោះ ង្វៀង ថេយី អាយុ៣១ឆ្នាំ ជនជាតិវៀតណាម និងទី៣៖ឈ្មោះ ប៊ួយ មិញធួ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិវៀតណាម។ ដកហូតសម្ភារវត្ថុតាង សារធាតុញៀនគ្រប់ប្រភេទទម្ងន់១០គីឡូក្រាម៣២៨.៧៩ក្រាម ក្នុងនោះ៖

* ថ្នាំញៀនប្រភេទ កេតាមីន ទម្ងន់៧គីឡូ៧៣៤.៨៥ក្រាម
* ថ្នាំញៀនប្រភេទ MDMA ទម្ងន់២គីឡូ៥៩៣.៥៥ក្រាម
* ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ទម្ងន់០.៣៩ក្រាម
* ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង, ទូរស័ព្ទដៃ៨គ្រឿង, រថយន្ត១គ្រឿង, លិខិតឆ្លងដែន២ក្បាល អត្តសញ្ញាណប័ណ្ណវៀតណាម១សន្លឹក ព្រមទាំងម៉ាសុីនសម្ភារឧបករណ៍កែឆ្នៃគ្រឿងញៀនមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕