នគរបាលក្រុងបាវិតឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីហិង្សាវាយ និងកាប់អ្នកដើរទិញអេតចាយបណ្ដាលឲ្យរងរបួស
03-04-2026 16:59
(ស្វាយរៀង)៖ នគរបាលក្រុងបាវិត បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីហិង្សាវាយ និងកាប់ប្រហារទៅលើអ្នកដើរទិញអេតចាយម្នាក់បណ្ដាលឲ្យរងរបួស។
នគរបាលក្រុងបាវិតបានឲ្យដឹងថា កាលពីវេលាម៉ោង ១១ព្រឹកនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតបានទទួលបណ្ដឹងមួយច្បាប់ពីឈ្មោះ ទិត ធឿន អាយុ២៨ឆ្នាំ មុខរបរដើរទិញអេតចាយ មានទីលំនៅ ភូមិស្នាយបុណ្យ ឃុំជីជុច ស្រុកមេសាង ខេត្តព្រៃវែង ដែលបានដាក់ពាក្យបណ្ដឹងទៅលើជនមិនស្គាល់អត្តសញ្ញាណ៤ទៅ៥នាក់ ធ្វើសកម្មភាពវាយ និងកាប់មកលើខ្លួន កាលពីវេលាម៉ោង ១០យប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្លូវបេតុងវត្តតាឡុកស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចបានបន្តថា ក្រោយពីបានទទួលបណ្ដឹងរួចសមត្តកិច្ចបានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងបាននាំខ្លួនជនសង្ស័យ២នាក់រួមទាំងវត្ថុតាងមកប៉ុស្តិ៍នគបាលរដ្ឋបាលបាវិតដើម្បីធ្វើការសួរនាំ។
ជនសង្ស័យទាំងពីរនាក់នេះ រួមមាន៖
*ទី១៖ ឈ្មោះ រ៉េត សីលា (ហៅសក់ក្រហម) អាយុ២២ឆ្នាំ មុខរបរមិនប្រាកដ មានទីលំនៅភូមិស្រែ ឃុំសាលាវិសយ័ ស្រុកប្រាសាទបាល្ល័ង្គ ខេត្តកំពងធំ
*ទី២៖ ឈ្មោះ តឿ ចាន់ណា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនប្រាកដ មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ជាមួយគ្នានេះសមត្ថកិច្ចបានបន្តស្រាវជ្រាវ រហូតម៉ោង ៤ល្ងាចថ្ងៃខែដដែលទើបសមត្តកិច្ចបានឃាត់ខ្លួនបក្ខពួក ជនសង្ស័យបានម្នាក់ទៀតឈ្មោះ ទិត្យ ថ្លៃថ្លា (ហៅអាឆ្នុក) ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
នៅចំពោះមុខសមត្តកិច្ចជនសង្ស័យឈ្មោះទិត្យ ថ្លៃថ្លា (ហៅឆ្នុក) បានឆ្លើយសារភាពថា ខ្លួន និងបក្ខពួក ពិតជាបានបង្កហិង្សាដាក់ជនរងគ្រោះពិតប្រាកដមែន។ មូលហេតុមានទំនាស់ពាក្យសម្ដី។
វត្ថុតាងរួមមាន៖ ដាវដងឈើ១ដើម, កាំបិតដងដែក១ដើម, កូនកាំបិតដងជរ៌១ដើម, ក្បាលបំពង់គាស១ និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញក្រុង បានក៏សាងសំណុំរឿងបញ្ជួនទៅការិយាល័យជំនាញខេត្តចាត់ការបន្ត តាមនីតិវិធីច្បាប់៕








