Fresh AI បញ្ចេញមុខងារពិសេសថ្មីមួយទៀតគឺ «និយាយ • សម្លេង • វិដេអូ → អត្ថបទ» ប្រើប្រាស់ដោយបច្ចេកវិទ្យា AI

03-04-2026 18:29

(ភ្នំពេញ)៖ នៅក្នុងយុគសម័យឌីជីថលដែលពេលវេលាគឺជាមាសប្រាក់ ការអង្គុយស្ដាប់សំឡេងហើយវាយអត្ថបទតាមកំពុងក្លាយជាការងារដែលស៊ីពេលខ្លាំង។ ដើម្បីដោះស្រាយបញ្ហានេះ Fresh AI បានបញ្ចេញកំណែអាប់ដេតថ្មី Version 23 ដែលនាំមកនូវមុខងារដ៏អស្ចារ្យគឺការបំលែងពីការ «និយាយ • សម្លេង • វិដេអូ → អត្ថបទ» ដោយស្វ័យប្រវត្តិ។ Speak • Mp3 • Mp4 to Text !

មុខងារដ៏អស្ចារ្យមួយនេះ បានផ្ដល់នូវភាពងាយស្រួលក្នុងការបំលែងឯកសារ Mp3 & Mp4 ទៅជាអក្សរ ដោយលោកអ្នកគ្រាន់តែទម្លាក់ឯកសារសំឡេង ឬវីដេអូចូលទៅក្នុងកម្មវិធី Fresh AI វានឹងវិភាគ និងបំលែងទៅជាអត្ថបទអក្សរភ្លាមៗ។ កាន់តែពិសេសនោះគឺមុខងារថតសម្លេងផ្ទាល់ (Live Recording) ដែលវាសមស្របបំផុតសម្រាប់កិច្ចប្រជុំ ការរៀននៅក្នុងថ្នាក់ ឬតាមដានការ Live ផ្ទាល់អ្វីមួយដោយកិច្ចការនេះទុកឲ្យ Fresh AI ស្ដាប់ហើយ និងសរសេរអក្សរឱ្យអ្នកក្នុងពេលដំណាលគ្នា។

លោកអ្នកអាច Copy, Save និង Clear ដែលអនុញ្ញាតឱ្យអ្នកយកអក្សរទៅប្រើប្រាស់បន្តក្នុងកម្មវិធីផ្សេងៗបានយ៉ាងងាយស្រួល។

អត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់៖
១. សម្រាប់អ្នកសារព័ត៌មាន និង Content Creator: មិនចាំបាច់ស្ដាប់បទសម្ភាសន៍រាប់ម៉ោងដើម្បីសរសេរអត្ថបទទៀតទេ។ Fresh AI នឹងធ្វើការងារធ្ងន់ៗជំនួសអ្នក។
២. សម្រាប់បុគ្គលិករដ្ឋបាល: ការធ្វើកំណត់ហេតុអង្គប្រជុំនឹងលែងជាបញ្ហាប្រឈម ដោយគ្រាន់តែប្រើមុខងារ Record នៅលើ Desktop។
៣. សម្រាប់សិស្ស និស្សិត: អាចបំលែងវីដេអូមេរៀន ឬសំឡេងគ្រូពន្យល់ មកជាអត្ថបទសម្រាប់អានរំលឹកមេរៀន៕

Please Download:
https://freshai.com.kh/download