* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឧកញ៉ា តែ តាំងប៉ អំពាវនាវឱ្យេពលរដ្ឋ បន្ដជួយគាំទ្រផលិតផលខ្មែរ ក្នុងពិព័រណ៍ផលិតផលខ្មែរ នៅថ្ងៃទី៩ ដល់១២ ខែមេសាខាងមុខនេះ

03-04-2026 18:46

(ភ្នំពេញ)៖ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋ បន្ដជួយគាំទ្រផលិតផលខ្មែរ ក្នុងពិព័រណ៍ផលិតផលខ្មែរ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីរថ្ងៃទី៩ ដល់១២ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ នៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ការអំពាវនាវបែបនេះរបស់ ឧកញ៉ា តែ តាំងប៉ បានធ្វើឡើងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅក្នុងវេទិកាសារព័ត៌មានលើប្រធានបទ៖ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ»។វេទិកានេះមានការចូលរួមពី លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងតំណាងសហគ្រាសក្នុងស្រុក ព្រមទាំងអ្នកសារព័ត៌មានជាង៨០នាក់ ដែលមកពី ៦០ស្ថាប័នផងដែរ។

ឧកញ៉ា តែ តាំងប៉ បានលើកឡើងថា ផលិតផលខ្មែរមានការទទួលស្គាល់ច្រើន អញ្ចឹងបានសំណូមពរក្នុងនាមសមាគមមូលនិធិសម្តេចតេជោ និង FASMEC បានខិតខំប្រឹងប្រែងរៀបចំឱ្យមានវេទិកាលើកទី៣។ មូលហេតុដែលធ្វើមុននេះ គឺចង់ឮ ចង់ដឹងឱ្យប្រជាជនខ្មែរយើង នៅពេលចូលឆ្នាំប្រពៃណីជាតិខ្មែរ ទិញសម្ភារៈដើម្បីទៅស្រុកកំណើតផងដែរ។

ឧកញ៉ារូបនេះបានបញ្ជាក់ថា នៅក្នុងវគ្គទី៣នេះ ផលិតផលខ្មែរយើងមានការសន្ទុះឡើងដែលយើងមិនអាចនឹកស្មានដល់ ហើយការតាំងពិព័រណ៍លើកនេះ គឺមានផលិតផលថ្មីៗជាច្រើន ហើយប្រជាជនយើងផលិត ត្រូវការបង្ហាញផលិតផល ជាពិសេស សោភ័ណ្ឌភាព គុណភាព និងបរិមាណ ដែលយើងអាចទទួលយកបាន ពីព្រោះប្រជាជនយើងមានការទំនុកទុកចិត្ដ ក្រោយពីបានចូលរួមពិព័រណ៍លើកទី១ លើកទី២ នោងលើកទី៣ ប្រជាពលរដ្ឋបានខិតខំប្រឹងប្រែងមកពីបណ្ដាខេត្ដឆ្ងាយៗ ដើម្បីមកចូលរួមពិព័រណ៍ផលិតផលខ្មែរ៕

សូមទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖