* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ប្រជាពលរដ្ឋ១.២០៦គ្រួសារនៅឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប រំភើបរីករាយអបអរសាទរសមិទ្ធិផលថ្មី បានមកពីការស្នើសុំក្នុងវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំ

03-04-2026 19:38

(សៀមរាប)៖ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារចុះជួយភូមិកំពង់ថ្កូវ ក្រោមការដឹកនាំ ណែនាំនិងជួយឧបត្ថម្ភជ្រោមជ្រែងពីលោក ដោក សុផា សាកល​វិទ្យាធិការ សាកល​វិទ្យាល័យការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំមានជ័យបានសម្រេចជាស្ថាពរនូវ ផ្លូវលំអាទិភាពមួយខ្សែដែលមមាញឹកក្នុងការដឹកកសិផលពីស្រែទំនប់៧៨មកភូមិ ប្រវែង ១.៥០០ម៉ែត្រ រងខូចខាតដោយទឹកជំនន់ ជាផ្លូវសម្រួលឲ្យការដឹកជញ្ជូនកសិផលរបស់កសិករទូទាំងឃុំមានជ័យបានជួសជុលរួចជាស្ថាពរ ជួយចាក់ដីបន្ថែមជួសជុលផ្លូវចំនួន១០០ឡានជួលអេស្កាវ៉ាទ័រតភ្ជាប់ផ្លូវដាច់ ដែលបានចំណាយថវិកាស្ម័គ្រចូលរួមចែករំលែកពីបងប្អូនក្រុមការងារនិងសប្បុរសជន ដែលនេះជាការដោះស្រាយសំណើ សំណូមពរប្រជាពលរដ្ឋចុងក្រោយ ក្នុងចំណោម ២០សំណើដែលបងប្អូនទាំង៦ភូមិ បានស្នើក្នុងវេទិកាសាធារណៈទាំង៦លើកនាឆ្នាំ២០២៥ និងពិធីផ្សព្វផ្សាយសភាពការណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦របស់ឃុំមានជ័យ កាលពីថ្ងៃទី២៧ ខែមីនា កន្លងមក។

ប្រជាពលរដ្ឋ១.២០៦គ្រួសារនៅឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានសំដែងនូវក្តីរំភើបរីករាយអបអរសាទរសមិទ្ធិផលថ្មី បានមកពីសំណើសំណូមពរជាបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋបានស្នើសុំក្នុងវេទិកាសាធារណៈរៀបចំដោយក្រុមការងាររាជរដ្ឋាភិបាល បានដោះស្រាយជូនរួច សំខាន់មាន៖

-ការស្នើសុំជួសជុលផ្លូវលំទៅស្រែចំនួន ៦ខ្សែ នៅតាមភូមិទាំង៦ ដែលខូចខាតដោយទឹកជំនន់
-ការស្នើសុំស្ដារប្រឡាយ ស្តារស្ទឹង ជួយដោះស្រាយក្នុងការនាំទឹកចូលស្រែប្រាំង
-ការស្នើសុំជួយដល់មណ្ឌលសុខភាព ធ្វើរបងក្លោងទ្វារ សំភារថ្នាំពេទ្យ ចុះព្យាបាលជំងឺប្រជាពលរដ្ឋ
-ការរៀបចំភូមិឃុំមានសុវត្ថិភាព
-ការស្នើសុំបង្គោលភ្លើងអគ្គីសនីចូលផ្លូវក្នុងភូមិ
-ការស្នើសុំដាក់ស្លាក់ចរាចរណ៍ និងសម្រួលចរាចរណ៍នៅតាមច្រកចូលសាលារៀន ដើម្បីការពារសិស្ស
-ការស្នើសុំដាក់អំពូលសូឡាបំភ្លឺតាមដងផ្លូវលំនៅតាមបណ្តាភូមិទាំង៦ និងដងផ្លូវថ្មីសម្តេចធិបតី
-ការសិក្សាភាសាអង់គ្លេសក្រៅម៉ោងដល់យុវជន ។ល។

ស្នាមញញឹមរីករាយរបស់ប្រជាជន បានបង្ហាញពីការគាំទ្រគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន សម្តេចពិជ័យសេនា ទៀ បាញ់ ជាអនុប្រធាន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព រស់នៅរួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ដែលមានក្រុមការងារថ្នាក់ជាតិ ស្រុក ឃុំ រហូតដល់ភូមិ ជាសេនាធិការ ធ្វើសកម្មភាពជាប់ជាបន្តបន្ទាប់ ដោយស្ម័គ្រចិត្តលះបង់ទាំងកម្លាំងកាយចិត្ត សមនឹងពាក្យស្លោក ធ្វើអ្វីៗឆ្ពោះទៅបម្រើប្រជាជន ៕