* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោកបណ្ឌិត គុណ ញឹម បញ្ចប់បេសកកម្មចូលរួមសន្និសីទស្តីពីគោលនយោបាយកិច្ចសម្រួលពាណិជ្ជកម្ម ឆ្នាំ២០២៦ នៅកូរ៉េខាងត្បូង

03-04-2026 20:56

(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងសេអ៊ូល សាធារណៈរដ្ឋកូរ៉េ គណៈប្រតិភូនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹកនាំដោយលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចូលរួមសន្និសីទស្តីពីគោលនយោបាយកិច្ចសម្រួលពាណិជ្ជកម្ម ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការកែលម្អបរិយាកាសគយសកល» ដោយមាន ការចូលរួមពីបណ្តាអគ្គនាយក នៃរដ្ឋបាលគយ នៃប្រទេសមកពីតំបន់អាស៊ាន និងអាស៊ីកណ្តាល។

គោលបំណងសំខាន់ នៃអង្គសន្និសីទនេះ គឺដើម្បីធ្វើការចែករំលែកនូវសមិទ្ធផលសំខាន់ៗ នៃរដ្ឋបាលគយ ក្នុងតំបន់អាស៊ាន និងអាស៊ីកណ្តាល និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្នារវាងរដ្ឋបាលគយ ស្របពេលដែលកត្តាភូមិសាស្រ្តនយោបាយសកលមានការប្រែប្រួលមិនច្បាស់លាស់។

អង្គសន្និសីទបានកត់សម្គាល់ថា តំបន់អាស៊ាន និងអាស៊ីកណ្តាលត្រូវបានចាត់ទុកថា ជាចំណុចយុទ្ធសាស្ត្រ ដ៏សំខាន់សម្រាប់ការពង្រីកទីផ្សារ ជាពិសេស អាស៊ីកណ្តាលដែលត្រូវបានគេវាយតម្លៃថាជាទីផ្សារដែលកំពុងរីកចម្រើន ដែលមានសក្តានុពលខ្ពស់ដោយផ្អែកលើ ធនធានថាមពល និងរ៉ែ។

សន្និសីទនេះ បានដំណើរការតាមរបៀបវារៈចំនួន ៥រួមមាន៖ ១៖ កិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការបង្កើតបរិយាកាសគយឌីជីថល, ២៖ ការបង្កើតបរិយាកាសពាណិជ្ជកម្មដែលមិនប្រើក្រដាសស្នាម, ៣៖ ការកែលម្អបរិយាកាសគយផ្អែកលើបច្ចេកវិទ្យាថ្មីៗ, ៤៖ ការបង្កើនប្រសិទ្ធភាពគយសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និង៥៖ ដំណើរទស្សនកិច្ចសិក្សា។

ឆ្លៀតឱកាសនៃកម្មវិធីសន្និសីទ លោកបណ្ឌិត គុណ ញឹម បានជួបប្រជុំទ្វេភាគីជាបន្តបន្ទាប់ ជាមួយរដ្ឋបាលគយកូរ៉េ ក្នុងគោលបំណងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយ នៃប្រទេសទាំងពីរ ដោយភាគីទាំងពីរបានកោតសរសើរលើការខិតខំប្រឹងប្រែងលើការងារកិច្ចសម្រួលពាណិជ្ជកម្ម ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងលទ្ធផល នៃការអនុវត្តប្រតិបត្តិការរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ កាលពីខែកុម្ភៈ ឆ្នាំ២០២៦កន្លងមក ព្រមទាំងបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរួមគ្នារវាង រដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយកូរ៉េ ស្តីពីការការពារកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៦ និងបានជួបប្រជុំទ្វេភាគីជាមួយរដ្ឋបាលគយហុងកុង ក្នុងគោលបំណងជំរុញពន្លឿនការរៀបចំចុះហត្ថលេខាលើឯកសារ ស្តីពីការទទួលស្គាល់គ្នាទៅវិញទៅមកនូវកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ច បានទទួលការអនុញ្ញាតរវាងរដ្ឋបាលគយទាំងពីរ និងជំរុញយន្តការទប់ស្កាត់ការរត់គេចពន្ធបារី និងថ្នាំជក់ខុសច្បាប់ ព្រមទាំងជំរុញកិច្ចសម្រួលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ដោយឡែកនារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ លោកបណ្ឌិត គុណ ញឹម និងគណៈប្រតិភូ បានអញ្ជើញផ្តល់កិត្តិយសជួបសំណេះសំណាល និងសួរសុខទុក្ខមន្ត្រី និងបុគ្គលិកស្ថានទូត នៅស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េផងដែរ៕