* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ រាជរដ្ឋាភិបាល បន្តកែទម្រង់រដ្ឋបាលឲ្យកាន់តែស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់ ប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នាលើការដ្ឋានកំណែទម្រង់ស្នូលផ្នែកអភិបាលកិច្ច

03-04-2026 22:40

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បានអញ្ជើញជាអធិបតីបើកវេទិកាកែទម្រង់ស្តីពី «ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ» នៅសាលាភូមិន្ទរដ្ឋបាល។

វេទិកានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន តំណាងស្ថានទូតប្រចាំនៅកម្ពុជា អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ សាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា និងសាធារណជន ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានជម្រាបជូនអង្គពិធីថា រាជរដ្ឋាភិបាល បាននិងកំពុងបន្តធ្វើការកែទម្រង់រដ្ឋបាល ឲ្យកាន់តែស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់ ប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នាលើការដ្ឋានកំណែទម្រង់ស្នូលផ្នែកអភិបាលកិច្ច ទន្ទឹមនឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ព្រមទាំងការពង្រឹងអភិបាលកិច្ចវិស័យឯកជន និងធុរកិច្ច សំដៅធានាដល់ការលើកកម្ពស់អភិបាលកិច្ច នៃគ្រប់ស្ថាប័ន គ្រប់ជាន់ថ្នាក់ ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងការជឿទុកចិត្ត។

ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តនូវ ១៖ ការពង្រឹង និងការកែទម្រង់ស្ថាប័ន, ២៖ ការលើកកម្ពស់សមត្ថភាពធនធាន មនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ, ៣៖ ការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំ នៅក្នុងរដ្ឋបាលសាធារណៈ និង៤៖ ការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌។

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានបន្ដថា រាជរដ្ឋាភិបាលនីតិកាលកន្លងមក និងជាពិសេសរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើន គួរជាទីមោទនៈ រួមចំណែកដល់ការពង្រឹង និងលើកកម្ពស់គុណភាពស្ថាប័នសាធារណៈ ព្រមទាំងប្រព័ន្ធអភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈឱ្យកាន់តែប្រសើរឡើងថែមទៀត។

លោកបានបញ្ជាក់ថា ឈរលើមូលដ្ឋាននៃវឌ្ឍនភាព នៃការអនុវត្តនេះ ទើបវេទិកាកែទម្រង់ត្រូវបានរៀបចំឡើងនាថ្ងៃនេះ ដោយមានគោលបំណងដើម្បី ១៖ បង្ហាញ និងផ្តល់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ដល់សាធារណជន អ្នកស្រាវជ្រាវ អ្នកជំនាញឯកទេស អង្គការសង្គមស៊ីវិលវិស័យឯកជន និងសាកលវិទ្យាល័យនានា ឲ្យបានទទួលព័ត៌មានពិតប្រាកដ, ២៖ ផ្សព្វផ្សាយអំពីសមិទ្ធផល នៃការកែទម្រង់អភិបាលកិច្ចរបស់រាជរដ្ឋាភិបាលជាក់ស្តែង រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្ត និងអំពីអ្វីដែលរាជរដ្ឋាភិបាលបានអនុវត្ត និង៣៖ បង្កើតជាវេទិកាសម្រាប់សាធារណជន អ្នកស្រាវជ្រាវ អ្នកជំនាញឯកទេស អង្គការសង្គមស៊ីវិល វិស័យឯកជន និងសាកល វិទ្យាល័យនានា បានយល់ដឹង និងបញ្ចេញទស្សនៈយល់ឃើញអំពីការកែទម្រង់ អភិបាលកិច្ច។

បើតាមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី, វេទិកានាថ្ងៃនេះ គឺជាឱកាសដ៏សំខាន់ ដែលយើងទាំងអស់គ្នាអាចទទួលបាន ព័ត៌មានគ្រប់ជ្រុងជ្រោយអំពីការកែទម្រង់អភិបាលកិច្ចរបស់រាជរដ្ឋាភិបាល វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅអាទិភាពគន្លឹះ។ លោកសង្ឃឹមថា លោក លោកស្រី នឹងប្រើប្រាស់ឱកាសនេះឲ្យអស់លទ្ធភាព ដោយលើកឡើងនូវមតិយោបល់ ក៏ដូចជាចំណុចគន្លឹះសំខាន់ៗមួយចំនួន ឲ្យបានចំៗ និងពិភាក្សា ផ្លាស់ប្តូរយោបល់ឲ្យបានផុលផុស ទៅតាមប្រធានបទដែលបានកំណត់ ដើម្បីជាមូលដ្ឋានព័ត៌មាន និងទិន្នន័យសម្រាប់ការធ្វើសេចក្តីសម្រេចចិត្តនានា៕