រដ្ឋមន្ត្រី ហួត ហាក់ ចែកអំណោយជូនមន្ត្រី និងនិវត្តន៍ជន ២២២រូប ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

03-04-2026 22:48

(ភ្នំពេញ)៖ លោក ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍ អញ្ជើញចែកអំណោយគ្រឿងឧបភោគបរិភោគរួមមានទឹកក្រូច មី ទឹកស៊ីអ៉ីវ ទឹកត្រី និងថវិកាម្នាក់ៗ១០ម៉ឺនរៀល ជូនដល់និវត្តន៍ជន មន្រ្តីរាជការ មន្រ្តីកិច្ចសន្យាដែលមានជីវភាពខ្វះខាត កងកម្លាំងជាមន្ត្រីនគរបាល ភ្នាក់ងារសន្តិសុខ និងជាងភ្លើង ភ្នាក់ងារសម្អាតអនាម័យ ភ្នាក់ងាររត់ឯកសារ ព្រមទាំងមន្ត្រីរាជការដែលកំពុងមានជីវភាពខ្វះខាត សរុបចំនួន ២២២រូប នាឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០។

ក្នុងជំនួបនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ, លោក ហួត ហាក់ បានសំណេះសំណាល ថ្លែងអំណរគុណ និងលើកទឹកចិត្ដដល់និវត្តន៍ជន កងកម្លាំងជាមន្ត្រីនគរបាល ភ្នាក់ងារសន្តិសុខ និងជាង ភ្នាក់ងារសម្អាតអនាម័យ ភ្នាក់ងាររត់សំបុត្រ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំប្រកបដោយស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់នាពេលកន្លងមកនេះ។

ទន្ទឹមនឹងនេះ លោក ហួត ហាក់ បានលើកទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែងរក្សានូវសាមគ្គីភាពបន្តរួមគ្នាជួយអភិវឌ្ឍក្រសួងទេសចរណ៍ទាំងអស់គ្នា៕