* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រនេះហើយ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនទៅដល់តាមភូមិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមរយៈខ្សែភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាភាពយន្តខ្សែជីវិតរបស់សម្តេចតេជោ ហ៊ុន សែន បានស្តែងឱ្យឃើញច្បាស់ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន ជាហេតុនាំឱ្យកូនប្រជាពលរដ្ឋរៀនមិនបានខ្ពស់ ហើយងាយបោះបង់ការសិក្សា ជាពិសេសកូនស្រី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «ការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ», ដោយសារ ការអប់រំ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស, ជាឆ្អឹងខ្នងនៃផលិតភាពសេដ្ឋកិច្ចជាតិ និង ជាសសរទ្រូងនៃសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឧកញ៉ា វិញ ហួរ ប្រធានសាមគមស៊ីម៉ង់តិ៍កម្ពុជា បានចូលរួមជួយវិទ្យាល័យទ្រៀលសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា សរុបជាថវិកាប្រមាណ ១០ម៉ឺនដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចាប់ពីការប្រកាសបង្កើតជាផ្លូវការ, សមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិ, ទាំងក្នុងវិស័យ អាណាចក្រ និងពុទ្ធចក្រ ដូចជាការកសាងអគារសិក្សា, មន្ទីរពេទ្យ, វត្តអារាម, សារៈមន្ទីរ, ការឧបត្ថម្ភជាសម្លៀកបំពាក់, សម្ភារៈសិក្សា, គ្រឿងឧបភោគ បរិភោគ ដល់សិស្សានុសិស្ស និង កុមារកំព្រាជាដើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តស្ទឹងត្រែង សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង ៣ខ្សែ ជាសមិទ្ធផលថ្មីបន្ថែមទៀតជូនពលរដ្ឋនៅក្រុងស្ទឹងត្រែង មុនពិធីបុណ្យចូលឆ្នាំថ្មី

04-04-2026 10:07

(ស្ទឹងត្រែង)៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុងចំនួន ៣ខ្សែ មានប្រវែងសរុប ៤៧០ម៉ែត្រ ស្មើនឹង ២៧៩០ម៉ែត្រការ៉េ ដែលជាការឧបត្ថម្ភរបស់សប្បុរសជននានា។

យោងតាមរបាយការណ៍របស់លោកចៅសង្កាត់ស្ទឹងត្រែងបានបង្ហាញថា ផ្លូវបេតុងទាំង ៣ខ្សែនេះរួមមាន៖ ខ្សែទី១ ប្រវែង ១៥៨ម៉ែត្រ ទទឹង ៩ម៉ែត្រ ស្មើនឹង ១៤២២ ម៉ែត្រការ៉េ ស្ថិតនៅភូមិត្រពាំងព្រីង (មុខសាលាខេត្ត), ខ្សែទី២ ប្រវែង ១៩១ម៉ែត្រ ទទឹង ៤ម៉ែត្រ ស្មើនឹង ៧៦៤ ម៉ែត្រការ៉េ ស្ថិតនៅភូមិព្រែក (ចំណុចជុំវិញមន្ទីរធនធានទឹក និងឧតុនិយមខេត្ត) និងខ្សែទី៣ ប្រវែង ១២០ម៉ែត្រ មានទទឹងពី ៤ម៉ែត្រ-៥ម៉ែត្រ និង៧ម៉ែត្រ ស្ថិតនៅភូមិព្រែក (ចំណុចកែងមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង)។

ក្នុងឱកាសនោះ លោក លី មីណា អភិបាលក្រុងស្ទឹងត្រែង បានលើកឡើងថា នេះជាសមិទ្ធផលថ្មីបន្ថែមទៀត ដែលសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ទទួលបានក្រោមការដឹកនាំរបស់លោក សរ សុពុត្រា អភិបាលខេត្ត ដើម្បីចូលរួមគាំទ្រ និងដោះស្រាយនូវបញ្ហាប្រឈមនឹងរបស់ប្រជាពលរដ្ឋ។

លោកអភិបាលក្រុងបានបន្តថា តាមរយៈការចុះជួបផ្ទាល់ជាមួយប្រពលរដ្ឋ ពួកគាត់ពិតជាមានសេចក្តីត្រឹកអរជាពន់ពេក ដែលថ្នាក់ដឹកនាំបានគិតគូរៀបចំស្ថាបនាផ្លូវទាំងនេះ ដែលកន្លងមកប្រជាពលរដ្ឋស្ទើរតែពុំជឿថានឹងអាចមានផ្លូវបេតុងល្អប្រើប្រាស់ឡើយ។

ជាមួយគ្នានេះ លោក លី មីណា ក៏បានបង្ហាញពីចក្ខុវិស័យដែលកំពុងសិក្សា និងអនុវត្តផែនការត្រៀមសម្រាប់ភូមិមួយចំនួនក្នុងក្រុងស្ទឹងត្រែង ដើម្បីបញ្ចប់ទាំងការប្រើប្រាស់ផ្លូវក្រាលគ្រួសក្រហម និងផ្លូវដីស ដោយប្រើប្រាស់ផ្លូវបេតុងជំនួសវិញ នៅចន្លោះឆ្នាំ២០២៦ និង២០២៧។

ថ្លែងសំណេះសំណាលទៅកាន់ប្រជាពលរដ្ឋដែលចូលរួមអបអរសាទរសមិទ្ធផលថ្មីនេះ, លោក សរ សុពុត្រា បានបញ្ជាក់ថា កន្លងមកទីតាំងដែលកំពុងសម្ពោធនេះជាកន្លែងភក់ជ្រាំ និងសំណង់អាណាធិបតេយ្យ ប៉ុន្តែដោយសារតម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីឱ្យក្រុងស្ទឹងត្រែង មានសោភ័ណភាព និងផាសុកភាព ទើបបានធ្វើការដោះស្រាយ និងស្ថាបនាជាផ្លូវបេតុងជូនប្រជាពលរដ្ឋប្រើប្រាស់ដោយមានការចូលរួមឧបត្ថម្ភពីសប្បុរសជន។

ទន្ទឹមនឹងការបង្ហាញនូវសេចក្តីត្រេកអរ និងអបអរសាទរជាមួយប្រជាពលរដ្ឋ លោកអភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបត្រូវបង្កើនស្មារតីសាមគ្គីភាពគ្នា ក្នុងកាលៈទេសៈប្រទេសជាតិកំពុងរងការឈ្លានពានពីប្រទេសថៃ ដោយត្រូវពហិការប្រើប្រាស់ផលិតផលសៀម និងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហា និងការការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដីឱ្យបានគង់វង្ស៕