មេបញ្ជាការ​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​​​​​ ចាត់ក្រុមការងាររៀបចំសម្ភារៈឧបត្ថម្ភដល់វីរ​កងទ័ព​ជួរមុខ​ឈរជើងនៅទិសខេត្តព្រះវិហារ

04-04-2026 10:10

(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាត់ឱ្យក្រុមការងារកងរាជអាវុធហត្ថរៀបចំចាត់ចែងនូវសម្ភារគ្រឿងឧបភោគបរិភោគមួយចំនួនក្នុងការជួយ​ឧបត្ថម្ភ​ទៅដល់បងប្អូន​វីរកងទ័ពជួរមុខ​​​ ​អង្គភាព​វរសេនាតូច៦១ ​បញ្ជា​ការដ្ឋានរថក្រោះ អគ្គបញ្ជាការ ឈរជើងនៅទិសខេត្តព្រះវិហារ​។

ជា​ទឹកចិត្ត​ក្រោម​ស្មារតី​ជាតិនិជាតិនិយម លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​ បានប្រគល់នូវសម្ភារមួយចំនួនរួមមាន៖ ទឹក​សុទ្ធ​ចំនួន​ ១០០​កេស និងមី៥០កេសផងដែរ។ សកម្មភាព​នេះបានបង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់ ក្នុងស្មារតីជាតិនិយមរបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ព្រមទាំងក្រុមការងារ និងសប្បុរសជនទាំងអស់ទាំងក្នុង និងក្រៅស្រុក ដែល​តែងតែ​​ឧបត្ថម្ភ​នូវសម្ភារៈ គ្រឿងឧបភោគបរិភោផ្សេងៗ របស់របរប្រើប្រាស់ រួមនឹងបរិច្ចាគ​ធនធាន​ផ្ទាល់​ខ្លួន​ក្នុង​ការចូលរួម​ចំណែក​ជាមួយ​​​​​​មេបញ្ជាការ​ កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​ បន្តឧបត្ថម្ភ​ជូនទៅ​ដល់​បងប្អូន​វីរ​កងទ័ពជួរមុខ​ពេលនេះ​ និងនាពេលកន្លងមកផងដែរ។

ក្នុងពេលនោះដែរ លោក​ឧត្តម​សេនីយ៍ត្រី ម៉េង ស្រ៊ុន​ ​​​​​រួមជាមួយក្រុមការងារ​ ក៏បានជូនពរឱ្យបងប្អូន​វីរ​កងទ័ព​ជួរមុខ​ទាំងអស់​ សូមមានសុខភាពល្អ ព្រមទាំងបានសម្តែងនូវការគោរពដឹងគុណចំពោះវីរកងទ័ព​នៅសមរភូមិមុខទាំងអស់ ក្នុងការបំបេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បី​ការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពាន ដើម្បីការពារជាតិមាតុភូមិ ​ដើម្បី​បុព្វហេតុ​ថែរក្សា​សុខសន្តិភាពជូនប្រជាជនកម្ពុជា​ទាំងមូល៕