* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រនេះហើយ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនទៅដល់តាមភូមិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមរយៈខ្សែភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាភាពយន្តខ្សែជីវិតរបស់សម្តេចតេជោ ហ៊ុន សែន បានស្តែងឱ្យឃើញច្បាស់ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន ជាហេតុនាំឱ្យកូនប្រជាពលរដ្ឋរៀនមិនបានខ្ពស់ ហើយងាយបោះបង់ការសិក្សា ជាពិសេសកូនស្រី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «ការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ», ដោយសារ ការអប់រំ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស, ជាឆ្អឹងខ្នងនៃផលិតភាពសេដ្ឋកិច្ចជាតិ និង ជាសសរទ្រូងនៃសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឧកញ៉ា វិញ ហួរ ប្រធានសាមគមស៊ីម៉ង់តិ៍កម្ពុជា បានចូលរួមជួយវិទ្យាល័យទ្រៀលសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា សរុបជាថវិកាប្រមាណ ១០ម៉ឺនដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ករណីថៃឈ្លានពានកម្ពុជា! ពលរដ្ឋខ្មែរនៅរដ្ឋម៉ាសាឈូសេត ដាក់ញត្តិជូនសមាជិកព្រឹទ្ធសភា និងរដ្ឋសភាអាមេរិក ដើម្បីយកបញ្ហានេះទៅក្នុងការប្រជុំសភាអាមេរិក (Video inside)

04-04-2026 11:38

(ភ្នំពេញ)៖ តំណាងប្រជាពលរដ្ឋខ្មែរ រស់នៅរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក ចំនួន ៩០គ្រួសារ បានដាក់ញត្តិស្តីពីទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា ជូនទៅសមាជិក ព្រឹទ្ធសភានិងរដ្ឋសភានៃសហរដ្ឋអាមេរិក ដើម្បីលើកយកបញ្ហានេះទៅក្នុងការប្រជុំសភារបស់សហរដ្ឋអាមេរិក។ តំណាងពលរដ្ឋខ្មែរ មានលោក យោគ សុវណ្ណារ៉ា និងលោក ជា សារុន បានដាក់ញត្តិ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។

ញត្តិនេះបានផ្ញើជូន លោក Edward John Markey តាមរយៈលោក Innocent Wozufia មន្ត្រីនៃការិយាល័យរបស់លោកសមាជិកព្រឹទ្ធសភា និងផ្ញើជូនលោកស្រី Elizabeth Ann Warren មន្ត្រីនៃការិយាល័យលោកស្រីសមាជិកព្រឹទ្ធសភា តាមរយៈលោកស្រី Nicole Lockhart-Rios ព្រមទាំងផ្ញើលោកស្រី Lori Ann Trahan សាមាជិករដ្ឋសភានៃសហរដ្ឋអាមេរិក តាមរយៈលោក Oscar Burgos Pimente lមន្ត្រីនៃការិយាល័យលោកស្រីសមាជិករដ្ឋសភាផងដែរ។

នៅក្នុងញត្តិបានឲ្យរៀបរាប់ថា កងកម្លាំងយោធាថៃ បានធ្វើសកម្មភាពឈ្លានពាននិងរំលោភបំពានកាន់កាប់បូរណភាពទឹកដីរបស់កម្ពុជា ដែលអន្តរជាតិទទួលស្គាល់ រួមទាំងបានបំផ្លាញផ្ទះសម្បែងរបស់ប្រជាជនស៊ីវិល ដំឡើងរបាំង និងបន្ទាយទាហាន ព្រមទាំងបន្តកាន់កាប់តំបន់ហួសពីតំបន់ជម្លោះ។ សកម្មភាពទាំងនោះបានបណ្តាលឱ្យមានវិបត្តិមនុស្សធម៌ ដោយមានប្រជាជនស៊ីវិលកម្ពុជារាប់សែននាក់ ត្រូវបានផ្លាស់ទីលំនៅ និងមនុស្សជាច្រើនមិនអាចវិលត្រឡប់មក ផ្ទះវិញដោយសុវត្ថិភាព។

ប្រជាពលរដ្ឋខ្មែរ រស់នៅរដ្ឋម៉ាសាឈូសេត បានរៀបរាប់ទៀតថា «ទង្វើទាំងនេះបានបង្កើនការព្រួយបារម្ភយ៉ាងខ្លាំង ស្តីអំពីការរំលោភច្បាប់អន្តរជាតិការគំរាមកំហែងដល់សន្តិភាព ក្នុងតំបន់និងការរាំងយន្តការដោះស្រាយព្រំដែនដោយសន្តិវិធីក្នុងនាមយើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវដល់ ឯកឧត្តមនិងលោកជំទាវជាសមាជិកព្រឹទ្ធសភា-រដ្ឋសភាមេត្តាអនុវត្តគោលនយោបាយការបរទេសរបស់សហរដ្ឋ អាមេរិក ដើម្បីឲ្យប្រទេសថៃអនុវត្តបញ្ឈប់ជាបន្ទាន់នូវសកម្មភាពឈ្លានពានការកាន់កាប់ដោយខុសច្បាប់បូរណភាពទឹកដីនិងអធិបតេយ្យភាពរបស់កម្ពុជាទាំងស្រុង ដកកម្លាំងយោធា និងរុះរើបន្ទាយទាហានទាំងអស់នៅក្នុងទឹកដីកម្ពុជា ធានាការវិលត្រឡប់របស់ប្រជាជនស៊ីវិលកម្ពុជា ដែលត្រូវបានផ្លាស់ទីលំនៅ ដើម្បីបានទៅកាន់ផ្ទះរបស់ ប្រជាជនស៊ីវិលវិញដោយសុវត្ថិភាព និងដោយគ្មានការរារាំង បន្តនិងគាំទ្រដំណើរការរបស់គណៈកម្មការព្រំដែនរួម ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី។ លើសសពីនេះ យើងខ្ញុំចង់បង្ហាញនិងបញ្ជាក់ពីផលប៉ះពាល់ផ្លូវចិត្តយ៉ាងជ្រាលជ្រៅ ដែលស្ថានភាពនេះមានទៅលើ សហគមន៍ខ្មែរ-អាមេរិកនៅក្នុងរដ្ឋម៉ាសាឈូសេត»។

ក្នុងញត្តិដដែលបានបន្តថា ប្រជាពលរដ្ឋដែលមានវ័យចំណាស់ភាគច្រើននៃសហគមន៍របស់យើង គឺជាអ្នកដែលបានរស់រានមានជីវិតសល់ពីសង្រ្គាមដែលជាកន្លែងដែលពួកគេបានរងទុក្ខវេទនា ការរំលោភបំពាន ការបាត់បង់មនុស្សជាទីស្រលាញ់ និងការផ្លាស់ទីលំនៅ ដែលបណ្តាលមពីសកម្មភាពរបស់យោធាថៃក្នុងអំឡុង ពេលដែលគាត់នៅក្នុងជំរំជនភៀសខ្លួននៅក្នុងប្រទេសថៃ។ ស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃកំពុងបើករបួសអតីតកាលឡើងវិញ ដែលរួមចំណែកដល់ការភ័យខ្លាចបារម្ភ និងភាពតានតឹងផ្លូវចិត្តឡើងវិញ ព្រមទាំងប៉ះពាល់ភាពអវិជ្ជមានដល់សុខុមាលភាពផ្លូវចិត្ត និងរាងកាយរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍យើង។

«សូមឯកឧត្តម និងលោកជំទាវជាសមាជិកព្រឹទ្ធសភា-រដ្ឋសភា ដែលជាតំណាងរាស្ត្រដែលត្រូវបានជ្រើសតាំងរបស់យើងខ្ញុំទាំងអស់គ្នា សម្លេងមតិនិងយោបល់របស់អ្នក គឺមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់សន្តិភាពការការពារសិទ្ធិមនុស្ស និងការគាំទ្រដល់សហគមន៍ដែលរងផលប៉ះពាល់ទាំងនៅបរទេស និងនៅក្នុងទឹកដីកំណើតរបស់យើងខ្ញុំ»។ នេះជាការអំពាវនាវរបស់ប្រជាពលរដ្ឋខ្មែរ រស់នៅរដ្ឋម៉ាសាឈូសេត៕