ដំណឹងមរណភាព! បងស្រីបង្កើត លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី បានទទួលមរណភាព ក្នុងជន្មាយុ៨៥ឆ្នាំ ដោយរោគាពាធ
04-04-2026 16:45
(ភ្នំពេញ)៖ អគ្គមហាឧបាសិកាសាសនូបត្ថម្ភក៍ អ៊ុក សាផន ដែលជាបងស្រីបង្កើត របស់លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី និងនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ បានទទួលមរណភាព កាលពីថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨៥ឆ្នាំ ដោយរោគាពាធ។
ពិធីបុណ្យតម្ដល់សព ប្រារព្ធធ្វើចាប់ពី៖
* ថ្ងៃទី៣ រហូតដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ នៅគេហដ្ឋានភូមិគ្រឹះលេខ ៥៣-៥៤ ផ្លូវលេខ១៨១៨ កែង១៧១៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
* ដោយឡែកពិធីបុណ្យគម្រប់ខួប៧ថ្ងៃ និង ១០០ថ្ងៃ នឹងប្រារព្ធធ្វើនៅថ្ងៃទី៨-៩ ខែមេសា ឆ្នាំ២០២៦ នៅប្រាង្គចេតិយឧបាសក អ៊ុក ម៉ៅ និងឧបាសិកា ណុប ទូច ស្ថិតនៅភូមិជ្រៃរយោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្ដតាកែវ៕
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ យើងខ្ញុំទាំងអស់គ្នា សូមគោរពអញ្ជើញ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ អញ្ជើញចូលរួមជា ភ្ញៀវកិត្តិយស ក្នុងពិធីបុណ្យឲ្យបានអធិកអធម ដើម្បីអនុមោទនាទទួលយកផលបុណ្យតាមកម្លាំងសទ្ធា ជ្រះថ្លា ដោយសេចក្តីសោមនស្សរីករាយ៕












