* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោកបណ្ឌិត ជា មុនីឫទ្ធិ៖ រដ្ឋាភិបាលនិងសង្គមស៊ីវិលចិន ជាដៃគូសំខាន់របស់ CMAC ក្នុងការកម្ចាត់មីន ពីដីកម្ពុជា

04-04-2026 16:52

(ភ្នំពេញ)៖ ក្នុងបរិបទអភិវឌ្ឍក្រោយសង្គ្រាម ប្រទេសកម្ពុជាត្រូវបានពិភពលោកស្គាល់ថាជាប្រទេសមួយ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រាប់មីន និងសំណល់អាវុធមិនទាន់ផ្ទុះ។ ទោះបីជាយ៉ាងណា ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ការប្រារព្ធ «ទិវាអន្តរជាតិយល់ដឹងអំពីមីន» រៀងរាល់ថ្ងៃទី៤ ខែមេសា ក្រោមការផ្តួចផ្តើមរបស់ United Nations បានក្លាយជាវេទិកាយុទ្ធសាស្ត្រសំខាន់សម្រាប់ជំរុញសកម្មភាពដោះមីន និងបំផុសការយល់ដឹងសាធារណៈនៅកម្ពុជា។

បើតាមលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ចាប់ពីឆ្នាំ២០១៨មក «គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា» រដ្ឋាភិបាលចិន និងសង្គមស៊ីវិលចិន (មូលនិធិ Peaceland) បានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមាន CMAC ជាសេនាធិការនៅក្នុងទិវាជាតិយល់ដឹងអំពីមីន។ ការចូលរួមនេះបានផ្តោតសកម្មភាពចាប់ពីពិធីរំលឹក ដល់ការគាំទ្រផែនការអភិវឌ្ឍ និងផ្តល់សារអប់រំយល់ដឹងអំពីមីនដល់ប្រជាពលរដ្ឋកម្ពុជាចំនួន ៤,៦០០,០០០នាក់។

ក្នុងជំនួបជាមួយ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅស្ថានទូតចិនប្រចាំរាជធានីភ្នំពេញ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦កន្លងទៅ លោក ហេង រតនា, អគ្គនាយក CMAC, បានថ្លែងថា តាមរយៈជំនួយរបស់មិត្តចិន ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៦, CMAC បាន៖
- រំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់យុទ្ធភណ្ឌសង្គ្រាមចំនួន ១៩,០០០ហិកតា
- រកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ១០៥,០០០គ្រាប់
- ឆ្លើយតបសំណើសុំអន្ដរាគមន៍បន្ទាន់ជាចំនួនលើស ៥,៩០០ករណី

ជាការគួរកត់សម្គាល់នៅក្នុងចំណោមដៃគូអន្តរជាតិ, មូលនិធិចិន Peaceland បានបង្ហាញពីតួនាទីសំខាន់ក្នុងការគាំទ្រកម្ពុជា ដើម្បីសម្រេចគោលដៅ «គ្មានគ្រាប់មីន»។ ការគាំទ្រនេះមិនត្រឹមតែផ្តល់ធនធានទេ តែក៏បានរួមចំណែកក្នុង៖
១. អនុវត្តកម្មវិធីអប់រំការយល់ដឹងអំពីគ្រោះថ្នាក់មីននៅតំបន់ជនបទ
២. គាំទ្រការបណ្តុះបណ្តាល និងសមត្ថភាពមូលដ្ឋាន
៣. ជំរុញការចូលរួមរបស់យុវជន និងសហគមន៍ក្នុងសកម្មភាពសន្តិភាព
៤. ផ្សព្វផ្សាយសារ «សន្តិភាព និងសុវត្ថិភាពមនុស្ស» តាមសកម្មភាពសង្គម។

ការចូលរួមនេះត្រូវបានលោកបណ្ឌិត ជា មុនីឫទ្ធិ បញ្ជាក់ថា ជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងមិត្តភាព និងការសហការអភិវឌ្ឍរវាងប្រជាជនកម្ពុជា-ចិន ដែលមានមូលដ្ឋានលើ «ប្រជាជនជាមជ្ឈមណ្ឌល», គោលគំនិតស្នូលរបស់បក្សកុម្មុយនិស្តចិន។

ក្នុងនាមជាស្ពានរវាងសង្គមស៊ីវិលចិន និង CMAC, ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរំលេចថា ការប្រារព្ធ ទិវាយល់ដឹងអំពីមីន រៀងរាល់ឆ្នាំនៅថ្ងៃទី០៤ ខែមេសា បានជួយ លើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់មីន, ជំរុញការចូលរួមពីសហគមន៍ និងដៃគូអន្តរជាតិ, ជាពិសេសមិត្តចិន និង បង្កើនការចូលរួមពីគ្រប់អង្គការពាក់ព័ន្ធក្នុងវិស័យបោសសម្អាតមីននៅកម្ពុជា

សូមជម្រាបថា សង្គមស៊ីវិលទាំងពីរប្រទេសកម្ពុជានិងចិន ដែលបានចូលរួមក្នុងបេសកកម្មរបស់ CMAC សុទ្ធតែយល់ស្របថា ការបំបាត់គ្រាប់មីននៅកម្ពុជាមិនមែនគ្រាន់តែដោះស្រាយកង្វល់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការស្ថាបនាគ្រឹះរឹងមាំសម្រាប់សន្តិភាព និងអនាគតរបស់មនុស្សជំនាន់ក្រោយ៕