* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ដំរីព្រៃមួយហ្វូង ចូលវាយប្រហាររោងស្នាក់នៅបណ្តោះអាសន្ន បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ
* រុស្ស៉ីចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់សង្ស័យធ្វើចារកម្ម ខណៈជប៉ុនស្នើសុំព័ត៌មានលម្អិត
* លោក ត្រាំ បញ្ជាក់ថាអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ ក្រោយអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដោយមិនមានការព្រមាន
* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

មន្រ្តីបរិស្ថានខេត្តកំពង់ស្ពឺ ចុះទៅទារលុយរោងចក្រកែច្នៃដំណាប់ស្វាយនៅស្រុកភ្នំស្រួចពី១៥០០ មកនៅ ៦០០ដុល្លារ, មន្ទីរបរិស្ថានចេញលិខិតបំភ្លឺ (Video inside)

04-04-2026 17:19

(កំពង់ស្ពឺ)៖ ក្រុមមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានរងការចោទថា បានចុះទៅទារលុយពីរោងចក្រកែច្នៃដំណាប់ស្វាយមួយកន្លែងនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយទាមទារពី១៥០០ដុល្លារមកនៅត្រឹម៦០០ដុល្លារ ជាមួយការមិនធ្វើរបាយការណ៍ជូនអង្គភាព។

ជាមួយការលើកឡើងខាងលើនេះ មន្ទីរបរិស្ថាន បានចេញលិខិតបំភ្លឺដោយធ្វើការបដិសេធទាំងស្រុង។

មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានចាត់មន្ត្រីឱ្យទៅបំពេញការងារចុះពិនិត្យ ដោះស្រាយ រាល់ការបំពុលដល់សាធារណជន បរិស្ថាន និងសង្គម ទៅលើរោងចក្រកែច្នៃដំណាប់ផ្លែឈើ (ដំណាប់ស្វាយ) តបតាមការលើកឡើងក្នុងវេទិកាសាធារណៈកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។

ក្នុងពេលបេសកម្មចុះពិនិត្យករណីរោងចក្រដំណាប់ស្វាយដែលមានរូបភាព បានចុះផ្សាយនេះ គឺជារូបភាពមន្ត្រីកំពុងសសេរកំណត់ហេតុ និងធ្វើការណែនាំ ដល់ម្ចាស់រោងចក្រឱ្យទទួលខុសត្រូវក្នុងការរៀបចំគ្រប់គ្រងសំរាម សំណល់រឹង-រាវ ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ដោយមន្ត្រីបានអនុវត្តតាមតួនាទី ភារកិច្ចស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ក្រមបរិស្ថាន និងធនធានធម្មជាតិដល់ប្រជាពលរដ្ឋ រោងចក្រ សហគ្រាស គ្រប់គ្រឹះស្ថាន ព្រមទាំងចុះពិនិត្យ ដោះស្រាយរាល់ការបំពុលដល់សាធារណជន បរិស្ថាន និងសង្គម ធានាបាននូវសុខភាពសាធារណៈ បរិស្ថានស្អាតល្អ និងទទួលបាននូវទេសចរណ៍ជាតិ អន្តរជាតិ ជា ការអភិវិឌ្ឍរីកចម្រើនប្រកបដោយចីរភាព។

តែយ៉ាងណាក៏ដោយ យោងតាមសំឡេងបែកធ្លាយរបស់បុគ្គលិករដ្ឋបាលរោងចក្រ បានបញ្ជាក់ថា ក្រុមមន្រ្តីបានទារលុយពី១៥០០ដុល្លារ តែដោយសារសុំចរចាក៏ចុះមកនៅត្រឹម៦០០ដុល្លារ ហើយថែមទាំងឲ្យខាងរោងចក្រធ្វើលិខិតបញ្ជាក់ថា ពួកគាត់ចុះមកធ្វើការធម្មតា ដោយមិនជំរិតទារប្រាក់នោះឡើយ។

បើតាមសំឡេងបែកធ្លាយនេះ, មន្រ្តីបរិស្ថានទាំងនោះមិនទទួលលុយតាម QR CODE នោះឡើយ ពោលត្រូវប្រគល់លុយជូនពួកគេនៅក្នុងឡាន។

ខាងក្រោមនេះជាលិខិតបំភ្លឺរបស់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ៖