អ្នកប្រើប្រាស់ឡានអគ្គិសនីគួរមានកម្មវិធី AI មួយនេះជាប់ទូរស័ព្ទ ! រកកន្លែងសាកថ្មលឿនរហ័ស និងប្រាប់ទីតាំងច្បាស់មានទំនុកចិត្តជាមួយមុខងារ EV Zone ក្នុងដៃអ្នក

04-04-2026 17:23

(ភ្នំពេញ)៖ ស្របពេលដែលការប្រើប្រាស់រថយន្តអគ្គិសនី (EV) កំពុងមានសន្ទុះកើនឡើងខ្លាំងនៅក្នុងប្រទេសកម្ពុជា បញ្ហាប្រឈមរឿង «កន្លែងសាកថ្ម» នៅតែជាក្តីបារម្ភចម្បងសម្រាប់អ្នកប្រើប្រាស់មួយចំនួន។ ដើម្បីដោះស្រាយបញ្ហានេះ កម្មវិធីទូរស័ព្ទដៃឆ្លាតវៃ Fresh AI ដែលជាស្នាដៃបង្កើតឡើងដោយខ្មែរ បានដាក់ឱ្យបញ្ចូលមុខាងរ «EV Zone» ដែលជួយឱ្យការស្វែងរកស្ថានីយសាកថ្ម ក្លាយជារឿងងាយស្រួលបំផុត នេះបើយោងតាមការចុះផ្សាយរបស់ Technology Cambodia នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦។

ការបង្កើតមុខងារ «EV Zone» គឺជាជំនួយការឆ្លាតវៃសម្រាប់អ្នកបើកបរ EV តាមរយៈកម្មវិធី Fresh AI អ្នកប្រើប្រាស់មិនត្រឹមតែអាចមើលឃើញ ទីតាំងស្ថានីយសាកថ្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានព័ត៌មានលម្អិតសំខាន់ៗដែលចាំបាច់បំផុត។

EV Zone ជាបណ្តុំផ្ទុកទីតាំងសាកឡាន EV ទូទាំងប្រទេស គឺមានទីតាំងស្ថានីយសាកថ្មជាង ២២០កន្លែង ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដោយបង្ហាញពីចម្ងាយផ្លូវ (គិតជាម៉ែត្រ ឬគីឡូម៉ែត្រ) កម្លាំងសាកថ្ម (ឧទាហរណ៍៖ 40KW, 60KW) និងប្រភេទក្បាលសាក (GBT ឬ CCS2) ដើម្បីធានាថាត្រូវជាមួយរថយន្តរបស់អ្នក។

មុខងារឆ្លាតវៃនេះបញ្ជាក់ច្បាស់ៗ ដោយកម្មវិធីនេះបានភ្ជាប់ជាមួយ Google Maps ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចុចនាំផ្លូវទៅកាន់គោលដៅភ្លាមៗ។ ហើយលើសពីកម្មវិធីស្វែងរកទីតាំងសាកថ្មក្រៅពីមុខងារ EV Zone កម្មវិធី Fresh AI គឺជាប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ដ៏សម្បូរបែប ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចសួរជាភាសាខ្មែរនូវរឿងរ៉ាវជាច្រើនដូចជា សាកសួរចំណេះដឹងទូទៅ និងបញ្ហាច្បាប់។

ពិនិត្យហាងឆេងមាស និងអត្រាប្តូរប្រាក់ប្រចាំថ្ងៃ និងតាមដានព័ត៌មានថ្មីៗបំផុតពី Fresh News ក្នុងពេលតែមួយ។

«ឈប់បារម្ភរឿងអស់ថ្មតាមផ្លូវ រួចងាកមកប្រើប្រាស់បច្ចេកវិទ្យាដែលផ្តល់ភាពងាយស្រួលសម្រាប់ជីវិតប្រចាំថ្ងៃ»
បងប្អូនប្រជាពលរដ្ឋអាចទាញយកកម្មវិធី Fresh AI បានទាំងនៅលើ App Store (iOS) និង Play Store (Android) ដើម្បីទទួលបានបទពិសោធន៍ថ្មីនៃបច្ចេកវិទ្យាឆ្លាតវៃ AI ជាស្នាដៃកូនខ្មែរ ៕

Please Download:
https://freshai.com.kh/download