* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

គ្រូបង្រៀន និងមន្ត្រីរាជការនៅស្រុកកណ្តាលស្ទឹង ១៤០នាក់ ទទួលបានមេដាយការងារជាលើកដំបូងពីរាជរដ្ឋាភិបាល (Video inside)

04-04-2026 17:38

(កណ្តាល)៖ គ្រូបង្រៀន និងមន្ត្រីរាជការនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ១៤០​នាក់ បានទទួលមេដាយការងារជាលើកដំបូងពីរាជរដ្ឋាភិបាលកម្ពុជា ជាការលើក​ទឹក​ចិត្ត និងដឹងគុណ​ចំពោះកិច្ចប្រឹងប្រែងរបស់ពួកគាត់ក្នុងការបង្រៀន និងបំពេញការងារ​បម្រើ​​ជាតិ​មាតុភូមិ។

ពិធីបំពាក់គ្រឿងឥស្សរិយយសជូនដល់គ្រូបង្រៀន និងមន្ត្រីរាជការនៅក្នុងស្រុក​កណ្តាល​​​ស្ទឹង ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២៦នេះ ក្រោម​អធិ​ប​​តី​​ភាព​​លោកអ្នកឧកញ៉ា ទ្រី ភាព អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​កណ្ដាលស្ទឹង តំណាងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង។

ថ្លែងទៅកាន់គ្រូបង្រៀន មន្ត្រីរាជការ ក៏ដូចជាអ្នកចូលរួមក្នុងពិធីនោះ លោកអ្នក​ឧក​ញ៉ា ទ្រី ភាព បានគូសរំលេចថា គ្រូបង្រៀន និងមន្ត្រីរាជការនៅតាមមូលដ្ឋាន ជាប្រតិ​បត្តិករ​ដ៏សកម្ម ដែលបានចូលរួមចំណែកកសាងធនធានមនុស្ស និងកសាងប្រទេស​ជាតិ តាងពីប្រទេសជាតិរំដោះចេញពីរបបប្រល័យពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ​១៩៧៩។

លោកអ្នកឧកញ៉ា ទ្រី ភាព បានលើកឡើងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេច​តេ​ជោ ហ៊ុន សែន ហើយបន្តមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មិនដែល​មើល​រំលងនូវគុណបំណាច់របស់គ្រូបង្រៀន និងមន្ត្រីរាជការនៅតាមមូលដ្ឋាននោះឡើយ។ ទាំងសម្តេចតេជោ និងសម្តេចមហាបវរធិបតី ចាត់ទុកគ្រូបង្រៀន និងមន្ត្រីរាជការនៅ​មូល​ដ្ឋាន បានរួមចំណែកធំធេងណាស់ក្នុងកិច្ចកសាងធនធានមនុស្ស និងអភិវឌ្ឍន៍​ប្រទេសជាតិពីដំណាក់កាលសូន្យ រហូតមានការរីកចម្រើនដូចពេលបច្ចុប្បន្ននេះ។

«ការផ្តល់មេដាយការងារជូនលោកគ្រូ អ្នកគ្រូ និងមន្ត្រីរាជការក្នុងស្រុកកណ្តាលស្ទឹង​យើង​​នា​ពេលនេះ គឺជាការទទួលស្គាល់ស្នាដៃ និងគុណបំណាច់របស់លោកគ្រូ អ្នកគ្រូ និងមន្ត្រីរាជការរបស់យើង ដែលបានប្រឹងប្រែងជួយកសាងធនធានមនុស្ស និងកសាង​សង្គម​ជាតិយើង។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត សម្តេចបានប្រឹងប្រែងកសាងជាតិ តែបើលោកគ្រូ អ្នកគ្រូ និងមន្ត្រី​រាជ​​ការរបស់យើងមិនប្រឹងប្រែង មិនយកចិត្តទុកដាក់បំពេញការងារដោយមិនខ្លាច​នឿយ​ហត់ទេ យើងមិនអាចសម្រេចផែនការអភិវឌ្ឍន៍ជាតិយើងបាននោះឡើយ»។ នេះ​ជាការគូសរំលេចរបស់លោកអ្នកឧកញ៉ា ទ្រី ភាព។

លោកគ្រូ ម៉ៃ សារ៉េត គ្រូបង្រៀននៅសាលាបឋមសិក្សាព្រះពុទ្ធ ក្នុងឃុំព្រះពុទ្ធ ស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាលស្ទឹង បានបម្រើការងារជាគ្រូបង្រៀនរយៈពេល​ជាង​៤០ឆ្នាំ​មកហើយ។ កូនអ្នកស្រុកកណ្តាលស្ទឹងរាប់ពាន់នាក់ហើយ ដែលលោកគ្រូបានបង្រៀន​ឱ្យ​​ទទួល​បានចំណេះ។

ក្នុងអាជីពជាគ្រូបង្រៀនរយៈពេលជាង៤០ឆ្នាំមកនេះ លោកគ្រូ ម៉ៃ សារ៉េត ធ្លាប់តែ​ទទួលបានបណ្ណសរសើរ តែមិនធ្លាប់ទទួលបានមេដាយការងារជាគ្រឿងឥស្សរិយយស​នោះ​ឡើយ។ គ្រឿងឥស្សរិយយសនាពេលនេះ គឺជាគ្រឿងឥស្សរិយយសលើកដំបូង​សម្រាប់​​​លោកគ្រូ។

លោកគ្រូ ម៉ៃ សារ៉េត បានបង្ហាញក្តីរំភើប និងរីករាយ ហើយចាត់ទុកមេដាយជាគ្រឿង​ឥស្ស​រិយយសនេះជាកិត្តិយសមួយក្នុងអាជីពជាគ្រូបង្រៀន។

អ្នកគ្រូ ឡុង សំអាត នាយិការរងសាលាបឋមសិក្សាដើមឫស ក៏ជាអ្នកស្រុកកណ្តាល​ស្ទឹង​​មួយរូបទៀត ដែលបានប្រឡូកក្នុងការងារជាគ្រូបង្រៀនរយៈពេលប្រមាណជា​៤០​ឆ្នាំ​ដែរហើយ។ អ្នកគ្រូក៏មិនធ្លាប់ទទួលបានមេដាយជាគ្រឿងឥស្សរិយយសពីរាជរដ្ឋា​​ភិ​បាល​​​នោះដែរ។ មេដាយជាគ្រឿងឥស្សរិយយសជាលើកដំបូងនេះ បានធ្វើឱ្យអ្នកគ្រូមាន​ក្តីរំភើបផងដែរ។

ទាំងលោកគ្រូ ម៉ៃ សារ៉េត និងអ្នកគ្រូ ឡុង សំអាត បានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ​ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា​យក​រដ្ឋមន្ត្រីកម្ពុជា ដែលបានយកចិត្តទុកដាក់ និងគិតគូរ ទូលថ្វាយព្រះមហាក្សត្រ​ប្រោស​ព្រះរាជទានគ្រឿងឥស្សរិយយសជូនដល់ពួកគាត់។

សូមបញ្ជាក់ថា នៅក្នុងពិធីនាព្រឹកមិញនេះ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បាននាំយកអំណោយជាថវិកាមួយចំនួនជូនដល់គណបក្សស្រុក គណបក្សឃុំទាំង១៨ កងកម្លាំងទាំង ៣អង្គភាព ប្រជាការពារ និងអ្នកអញ្ជើញចូលលរួមទាំងអស់ផងដែរ។ ក្នុងកម្មវិធីនេះ បានចំណាយថវិកាសរុបប្រមាណ ១៥០លានរៀល៕