* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រកាសបើកការស្រាវជ្រាវរកការពិត រឿងមន្ត្រីមន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ យកលុយពីរោងចក្រធ្វើដំណាប់ស្វាយជាថ្នូរធ្វើរបាយការណ៍មិនល្អ

04-04-2026 18:52

(ភ្នំពេញ)៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រកាសបើកការស្រាវជ្រាវ​រក​កា​រ​ពិតរឿងមន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺយកលុយពីរោងចក្រធ្វើដំណាប់​ស្វាយជាថ្នូរ​ធ្វើ​របាយការណ៍មិនល្អ។ ដើម្បីរកការពិតលើរឿងនេះ លោករដ្ឋមន្ត្រីគ្រោងបញ្ជូនសំណុំ​រឿងទៅកាន់តុលាការ ឬអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបើកការស្រាវជ្រាវ។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា «ក្រសួង​បរិស្ថាន​មិនទុកឱ្យករណីនេះចប់ដោយមិនដឹងខុសត្រូវ ហើយមិនមាន​អ្នក​ទទួល​ខុស​ត្រូវ​​នោះទេ។ ក្រសួងបរិស្ថាន មិនអនុញ្ញាតឱ្យមន្ត្រីប្រព្រឹត្តអំពើខុសឆ្គងនោះទេ។ មន្ត្រី​ប្រព្រឹត្តខុស នឹងទទួលខុសត្រូវ តែបើមិនបានប្រព្រឹត្តខុសទេ នឹងទទួលបានយុត្តិធម៌»។

ការប្រកាសស្វែងរកការពិតលើសំណុំរឿងមន្ត្រីមន្ទីរមន្ទីរបរិស្ថានយកលុយជាថ្នូរធ្វើរបាយ​ការណ៍មិនល្អរបស់រោងចក្រដំណាប់ស្វាយនេះ បានកើតមានឡើង បន្ទាប់ពីការ​បែក​ធ្លាយសំឡេងរដ្ឋបាលរោងចក្រកែច្នៃដំណាប់ស្វាយមួយនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់​ស្ពឺ បានអះអាងថា មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានទាមទារលុយរបស់ខ្លួនចំនួន ១៥០០ដុល្លារ ជាថ្នូរនឹងការធ្វើរបាយការណ៍វាយតម្លៃមិនល្អលើការងារ​គ្រប់គ្រងកាក​សំណល់រាវក្នុងរោងចក្រ។ ប៉ុន្តែក្រោយមានការចរចា បានព្រមព្រៀងគ្នាត្រឹម ៦០០ដុល្លារ។

មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានច្រានចោលនូវការចោទប្រកាន់នេះ។ យោងតាមលិខិត​បំភ្លឺ​​របស់​មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា មន្ត្រីមន្ទីរបរិស្ថានខេត្ត បានចុះ ទៅបំពេញការងារចុះពិនិត្យ ដោះស្រាយ រាល់ការបំពុលដល់សាធារណជន បរិស្ថាន និង​សង្គមទៅលើរោងចក្រកែច្នៃដំណាប់ផ្លែឈើ (ដំណាប់ស្វាយ) តបតាមការលើក​ឡើង​ក្នុងវេទិកាសាធារណៈកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។

ក្នុងនីតិកាលទី៧នេះ លោក អ៊ាង សុផល្លែត បានប្រឹងប្រែងយ៉ាងខ្លាំងលើការងារទប់​ស្កាត់ការបំពុលគុណភាពទឹក ដោយអនុវត្តន៍វិធានការបច្ចេកទេសទាំងឡាយទប់ស្កាត់​ការ​បង្ហូរទឹកកខ្វក់ពី​រោង​ចក្រនានាទៅកាន់ទឹកសាធារណៈ។ ការដាក់ចេញចំណាត់ការ​ស្វែងរកការពិតលើសំណុំរឿងខាងលើ បានបង្ហាញនូវការដឹកនាំដ៏ច្បាស់លាស់របស់​លោក​រដ្ឋ​មន្ត្រី​ក្រសួងបរិស្ថាន ដោយមិនការពារទង្វើមិនល្អរបស់មន្ត្រីនោះឡើយ។

មហាជនបានសម្តែងការគាំទ្រដ៏ម៉ឺងម៉ាត់របស់លោករដ្ឋមន្ត្រី ក្នុងការវែកមុខរកភាពត្រឹម​ត្រូវលើបញ្ហាខាងលើ ដោយម្ខាងការពារសេចក្តីថ្លៃថ្នូររបស់មន្ត្រីដែលមានភាពស្អាតស្អំ និងម្ខាងទៀត បោសសំអាតមន្ត្រីខិលខូចបំផ្លាញកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល របស់ក្រសួងបរិស្ថាន និងបំផ្លាញសេចក្តីថ្លៃថ្នូររបស់មន្ត្រី៕