* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អភិបាលខេត្តកំពង់ឆ្នាំង៖ សុភមង្គល និងសេចក្តីសុខរបស់ពលរដ្ឋ ជាគោលដៅរបស់គណបក្សប្រជាជនកម្ពុជា

04-04-2026 20:18

(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំទូទាំងស្រុកកំពង់លែង ជាង៤០០នាក់។

នឱកាសនោះដែរលោកអភិបាលខេត្តបានលើកឡើងថា ពិធីជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ និងមន្ត្រីរាជការក្នុងស្រុកកំពង់លែងនាថ្ងៃនេះក្នុងគោលបំណងលើកកម្ពស់វិស័យអប់រំ និងលើកទឹកចិត្តដល់បុគ្គលិកសិក្សា ក្នុងការខិតខំយកចិត្តទុកដាក់បណ្ដុះបណ្ដាលសិស្សានុសិស្សឲ្យមានចំណេះដឹងខ្ពស់ប្រកបដោយគុណភាពដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ។

លោកអភិបាលខេត្តក៏បានលើកទឹកចិត្តដល់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ឲ្យពង្រឹងចំណេះដឹងបញ្ចេញបទពិសោធន៍ល្អៗ និងខិតខំបំពេញការងារឲ្យបានខ្ជាប់ខ្ជួន ដើម្បីក្លាយជាថ្នាក់ដឹកនាំដ៏មានសក្តានុពលព្រមទាំងកែច្នៃវិស័យអប់រំឲ្យមានសន្ទុះទាំងបរិមាណ និងគុណភាព។

ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង
បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់អភិវឌ្ឍន៍លើវិស័យអប់រំ គឺបានចាត់ទុកគ្រូបង្រៀន គឺជាឆ្អឹងខ្នងនៃវិស័យអប់រំតាមរយៈគោលនយោបាយការដំឡើងប្រាក់បៀវត្សរបស់គ្រូបង្រៀនឲ្យបានសមរម្យ។

លោកបានបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា យករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញវិធានការពន្លឹះចំនួន៤ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋតាំងពីថ្នាក់មតេយ្យសិក្សាដល់មធ្យមសិក្សា រួមមានការពង្រឹងអភិបាលកិច្ចសាលារៀនការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាក្នុងការពង្រឹងសីលធម៌វិន័យ និងឥរិយាបទរបស់សិស្សយកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈកម្មវិធីអាហាររូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហាររបស់សិស្សជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតា បិតាអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្រ បតាមពាក្យស្លោកភាពជាដៃគូររដ្ឋ និងសហគមន៍ដើម្បីការអប់រំគាំទ្រយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ និងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំយុវជន និងកីឡាបាននឹងកំពុងអនុវត្តទៅលើសាលាគំរូសម្រាប់មតេយ្យសិក្សារហូតដល់មធ្យមសិក្សា និងគោលនយោបាយអប់រំ ឱ្យប្រជាពលរដ្ឋកម្ពុជាទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្នពោរពេញដោយចំណេះដឹង បំណិន វិន័យ សីលធម៌ និងឥរិយាបថល្អ ព្រមទាំងមានកាយសម្បទារឹងមាំ និងការសិក្សាពេញមួយជីវិត។

ដោយសារតែការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កា ត់កាន់តែខិតជិតចូលមកដល់ អភិបាលខេត្តបានឆ្លៀតឱកាសនេះបានក្រើនរំលឹកដល់ថ្នាក់ដឹកនាំគណបក្សតាំងពីថ្នាក់ខេត្ត ដល់ថ្នាក់មូលដ្ឋានដោយលោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសាមគ្គីភាពផ្ទៃក្នុង និងលើកទឹកចិត្តដល់សមាជិក សមាជិកាគណបក្សខិតខំបន្តការងារបម្រើប្រជាពលរដ្ឋឲ្យអស់ពីចិត្តនិងបន្តជួយផ្សព្វផ្សាយអំពីសមិទ្ធផលនានារបស់គណបក្សដល់មូលដ្ឋាន ដើម្បីទទួលបានការគាំទ្រក្នុងការបោះឆ្នោតនាពេលខាង មុខព្រមទាំងដាស់តឿនមន្ត្រីមូលដ្ឋានឲ្យយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឲ្យកាន់តែខ្លាំងក្លាថែមទៀតធ្វើយ៉ាង ណាឲ្យប្រជាពលរដ្ឋមានទំនុកចិត្តលើបក្ស។

លោកបញ្ជាក់ថា សុភមង្គល និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ គឺជាគោលដៅរបស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវធ្វើឲ្យខាងតែបានជូនប្រជាពលរដ្ឋរហូតទៅ៕