* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្លាំងនគរបាល បើកប្រតិបត្តិការស្រាវជ្រាវករណីចោរលួចរថយន្តមួយគ្រឿងនៅស្រុកពាមរក៏ រហូតតាមចាប់បានជនល្មើស តែត្រូវប្រជាពលរដ្ឋឡោមព័ទ្ធ មិនឲ្យយកជនល្មើសចេញ

04-04-2026 21:04

(ព្រៃវែង)៖ កម្លាំងនគរបាលខេត្តព្រៃវែង បានបើកប្រតិបត្តិការស្រាវជ្រាវករណីចោរលួចរថយន្តមួយគ្រឿងនៅស្រុកពាមរក៏ រហូតតាមចាប់បានជនល្មើសនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦នេះ ប៉ុន្តែអ្វីដែលធ្វើឲ្យមានភ្ញាក់ផ្អើលនោះ គឺប្រជាពលរដ្ឋជាច្រើននាក់ បានឡោមព័ទ្ធ និងយករនាំងដែកមកព័ទ្ធរថយន្តរបស់កម្លាំងនគរបាល ដែលត្រៀមដឹកជនល្មើសចេញ។

ហេតុការណ៍ប្រជាពលរដ្ឋឡោមព័ទ្ធរថយន្តរបស់នគរបាលនេះ បានកើតឡើងនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ដោយកម្លាំងនគរបាលខេត្តព្រៃវែង បានស្រាវជ្រាវ ហើយពន្លាតដែនសមត្ថកិច្ច រហូតតាមចាប់ដល់ខេត្តកំពង់ស្ពឺ ដោយសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថា នៅវេលាម៉ោង ៤៖៣១នាទីទៀបភ្លឺថ្ងៃ២៥ ខែមីនា ឆ្នាំ២០២៦ មានករណីចោរលួចរថយន្តមួយគ្រឿងម៉ាក Hyundai ពាក់ស្លាកលេខភ្នំពេញ 3D-0908 ស្ថិតនៅភូមិពន្លៃ ឃុំព្រៃកណ្តៀង ស្រុកពាមរក៏ ខេត្តព្រៃវែង។

ក្រោយទទួលបានសេចក្តីរាយការណ៍ និងពាក្យបណ្តឹងរបស់ជនរងគ្រោះម្ចាស់ឡាន, កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ និងនគរបាលខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង និងខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការស្រាវជ្រាវ ហើយឈានដល់ការចាប់ខ្លួនជនល្មើសនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦នេះ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តែពេលកម្លាំងនគរបាលចាប់ជនល្មើសដាក់ចូលរថយន្ត ដើម្បីដឹកមកសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែងវិញ ស្រាប់តែប្រជាពលរដ្ឋមូលដ្ឋានជាច្រើន បានមកឡោមព័ទ្ធរថយន្តរបស់នគរបាលដែលដឹកជនល្មើស បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ជាមួយនឹងបាតុភាពបែបនេះ, លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានបញ្ជាក់ពីការខិតខំប្រឹងប្រែងតាមស្រាវជ្រាវចាប់ជនល្មើស មិនគួរបងប្អូនប្រជាពលរដ្ឋបែរជាធ្វើបែបនេះដាក់នគរបាលសោះ។

ស្នងការនគរបាលខេត្តព្រៃវែង បានបញ្ជាក់ថា «នគរបាលព្រៃវែងប្រឹងប្រែង ដាច់បាយដាច់ទឹកជិត២សប្តាហ៍ ទំរាំបង្ក្រាបបាន មិនគួរណាប្រជាជនមិនយល់បែរជាធ្វើដាក់នគរបាលទាំងមិនយល់រឿងហេតុ។ ផ្លូវច្បាប់គឺខុស សីលធម៌ក៏កាន់តែខុស»។