ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បន្តចុះសួរសុខទុក្ខ ឧបត្ថម្ភថវិកា ផ្តល់សម្ភារៈសិក្សា ដល់ក្មេងកំព្រាឪពុកម្ដាយ ៣នាក់បងប្អូន ដែលមានជីវភាពខ្វះខាត
05-04-2026 09:54
(កំពង់ស្ពឺ)៖ បន្ទាប់ពីបានបានទទួលនូវព័ត៌មានពីក្រុមការងារមូលដ្ឋាន នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និង មានការ ចូលរួមយ៉ាងសកម្ម ក្រុមការងារសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ រួមព្រមទាំងមានការចូលរួមពីរអ្នកស្ម័គ្រចិត្កកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ដល់ខ្នងផ្ទះដែលមាន ជីវភាពខ្វះខាត ជួបការលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ព្រោះជាក្មេងកំព្រាឪពុកម្ដាយ ចំនួន៣នាក់បងប្អូន ដោយបច្ចុប្បន្ន រស់នៅក្នុងភូមិចាម ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ក្មេងកំព្រាឪពុកម្ដាយចំនួន៣នាក់បងប្អូនរួមមាន ឈ្មោះ យាន ណារា ភេទស្រី អាយុ១៣ឆ្នាំ អាយុ៧២ឆ្នាំ, ឈ្មោះ យាន អ៊ូជី ភេទប្រុស អាយុ១០ឆ្នាំ និងឈ្មោះ យាន វិចិត្រ ភេទប្រុស អាយុ៦ឆ្នាំ បច្ចុប្បន្ន រស់នៅក្នុងភូមិចាម ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក្នុងស្នារតីមនុស្សធម៌ បេះដូង ខ្មែរ តែមួយ ក្នុងទិដ្ឋភាពពិតជាក់ស្តែងដោយក្តីអាណិតអាសូរពន់ពេក ជាទឹកចិត្តលោក បាន បរិច្ចាគ ជាថវិកាក្នុងការ ឧបត្ថម្ភ ពេលនោះចំនួន ៣០០,០០០រៀល និងសម្ភារៈមួយចំនួនទៀតរួមមាន អង្ករ ៣បាវ,មី ៣កេស,ទឹកសុទ្ធ ៣កេះ,ទឹកត្រី ៣យួរ,ទឹកស៉ីអ៉ីវ ៣យួរ,ត្រីខ ៣យួរ ជាពិសេសរួម ទាំងសម្ភារៈ សម្រាប់ សិក្សា ចំនួន ៣ឈុត និងខោអាវ សិស្សចំនួន ៣កំប្លេថែមទៀតផងដែរ។
បើតាមលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ការប្រព្រឹត្តអំពើល្អទោះបីជួនកាលយើងមិនទាន់បានផលល្អភ្លាមៗប៉ុន្តែនៅថ្ងៃណាមួយយើងគង់ទទួលបានភាពជោគជ័យ ម្យ៉ាងវិញទៀតបើយើងអស់សង្ឃឹមនឹងការធ្វើល្អយើងនឹងធ្លាក់ចូលក្នុងជំពូកមនុស្សអាក្រក់ហើយនឹងត្រូវអ្នកដទៃនិងសង្គមស្អប់ខ្ពើម។ ចូលរួម រួមសាងអំពើល្អទាំងអស់គ្នា និងគោរពអនុវត្តតាមទិសស្លោក របស់នាយឧត្តម សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កង រាជអាវុធហត្ថលើផ្ទៃប្រទេសចំពោះជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប ជួយគិត ជួយធ្វើ និងរួមគ្នាទទួលខុសត្រូវ៕








































