ប្រជាពលរដ្ឋ១នាក់ប្រកាស ពីការបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដី/ស្រែដែលមិនទាន់ចុះបញ្ជីរនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ
05-04-2026 07:57
(ភ្នំពេញ)៖ លោក ជា ផេង មានទីលំនៅបច្ចុប្បន្នភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម បានវង្វេងដៃបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីស្រែមួយកន្លែងលេខ៖១១៥៨១ ប ជ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០០៨ ដែលចុះហត្ថាលេខាដោយ លោកក្រូច ផាន អភិបាលខណ្ឌដង្កោ រកពុំឃើញសោះមិនដឹងជាបាត់ទៅទីណាឡើយ ។ ដីនោះមានទំហំ១៣៦១ម៉ែត្រក្រឡា មានព្រំប្រទល់ខាងជើងទល់នឹងដីចំណីផ្លូវ ,ខាងត្បូងទល់នឹងដីចំណីប្រឡាយ,ខាងកើតទល់នឹងដី ទុយ សារិន ,ខាងលិចទល់ដី ផល ភឺនមានទីតាំងស្ថិតនៅភូមិអណ្ដូងតាអន សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លោកថា ប្រសិនបើថ្ងៃមុខមានការពាក់ព័ន្ធ និងការយកទៅដាក់បញ្ចាំ ការធ្វើអ្វីប៉ូតែក ជាមួយបុគ្គលណាផ្សេង ឬពាក់ព័ន្ធនិងការផ្ទេរសិទ្ធិ ធ្វើអំណោយ ទៅឲ្យបុគ្គលណាផ្សេង សូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន និងសូមបដិសេធ រាល់ការយកឯកសារនេះ ទៅប្រើប្រាស់ខុសច្បាប់ផ្សេងៗ។អ្នកស្រីសូមជូនដំណឹងថា បើបងប្អូនណារើសបានសូមយកមកប្រគល់ឲ្យគាត់វិញផង លោកនឹងមានជូនសាគុណ៕




