ប្រជាពលរដ្ឋ១នាក់ប្រកាស ពីការបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដី/ផ្ទះដែលមិនទាន់ចុះបញ្ជីរនៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ

05-04-2026 07:59

(ភ្នំពេញ)៖ លោកស្រី សិទ្ធ គឹមសាន្ដ អាយុ៧២ឆ្នាំមានទីលំនៅបច្ចុប្បន្នផ្ទះលេខ២២E២ ផ្លូវ១១៨ ក្រុម៧៤ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានវង្វេងដៃបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដី/ផ្ទះមួយកន្លែងប្រភេទផ្ទះលេខ២H១លេខ៖២៣៧,ប.ជ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១០ ដែលចុះហត្ថាលេខាដោយ លោក គិត សុផា អភិបាលខណ្ឌដង្កោ រកពុំឃើញសោះមិនដឹងជាបាត់ទៅទីណាឡើយ ។ ដីនោះមានទំហំ៥៨ម៉ែត្រក្រឡា មានព្រំប្រទល់ខាងជើងទល់នឹងអគារH២ ,ខាងត្បូងទល់នឹងផ្លូវបើកថ្មី,ខាងកើតទល់នឹងផ្ទះលេខ៣H១ ,ខាងលិចទល់ផ្ទះលេខ១H១ទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

លោកថា ប្រសិនបើថ្ងៃមុខមានការពាក់ព័ន្ធ និងការយកទៅដាក់បញ្ចាំ ការធ្វើអ្វីប៉ូតែក ជាមួយបុគ្គលណាផ្សេង ឬពាក់ព័ន្ធនិងការផ្ទេរសិទ្ធិ ធ្វើអំណោយ ទៅឲ្យបុគ្គលណាផ្សេង សូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន និងសូមបដិសេធ រាល់ការយកឯកសារនេះ ទៅប្រើប្រាស់ខុសច្បាប់ផ្សេងៗ។អ្នកស្រីសូមជូនដំណឹងថា បើបងប្អូនណារើសបានសូមយកមកប្រគល់ឲ្យគាត់វិញផង លោកនឹងមានជូនសាគុណ៕