* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំត្រពាំងជង សហការជាមួយរដ្ឋបាលស្រុកបាកាន រៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តវត្តបាកាន» ឆ្នាំ២០២៦

05-04-2026 12:43

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២៦នេះ ទឹកដីប្រវត្តិសាស្ត្រនៃស្រុកបាកាន បានរៀបចំពិធីបើកព្រឹត្តិការណ៍ «សង្ក្រាន្តវត្តបាកាន» យ៉ាងអធិកអធម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំត្រពាំងជង តំណាងដ៏ខ្ពង់ខ្ពស់ លោក បណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការ ក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកបាកាន។

ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ព្រមទាំងយុវជនទាំង៩ឃុំ និងប្រកាសបើកព្រឹត្តិការណ៍សង្ក្រាន្ត, លោក អ៊ឹង ឌីប៉ូឡា បានលើកឡើងថា យោងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានណែនាំដល់បណ្តាខេត្តដែលនៅជាប់ព្រំដែន កម្ពុជា-ថៃ មិនអនុញ្ញាតឱ្យរៀបចំសង្ក្រាន្ត មានលក្ខណៈអធិកអធមខ្លាំងក្លានោះទេ ប៉ុន្តែរដ្ឋបាលខេត្ត ក៏ដូចជាបណ្តាអារាមវត្ត តាមបណ្តាក្រុងស្រុក អាចបង្កលក្ខណៈសប្បាយសមរម្យ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដោយឈរលើមូលដ្ឋានគ្រឹះនៃសុវត្ថិភាព និងភាពស្ងប់ស្ងាត់ ពិសេសតាមបន្ទាត់ព្រំដែនជាចម្បង។

ផ្អែកលើស្មារតីនេះ លោកបានបញ្ជាក់ថា ទោះបីស្រុកបាកានមិនមែនជាស្រុកជាប់ព្រំដែនផ្ទាល់ ប៉ុន្តែក្នុងនាមជាផ្នែកមួយនៃខេត្តពោធិ៍សាត់ ការរៀបចំសង្ក្រាន្តវត្តបាកាននាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋតាមបែបប្រពៃណី សាមញ្ញ ប៉ុន្តែមានអត្ថន័យជ្រាលជ្រៅ ដោយប្រកាន់ខ្ជាប់នូវសន្តិសុខ សណ្តាប់ធ្នាប់ និងសេចក្តីថ្លៃថ្នូរជាចម្បង។

លោកប្រធានក្រុមការងារ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ «សង្ក្រាន្តវត្តបាកាន» ឆ្នាំ២០២៦នេះ អាចប្រព្រឹត្តទៅបានយ៉ាងរលូន និងមានសណ្តាប់ធ្នាប់ល្អប្រសើរ ក៏ដោយសារមានកិច្ចសហការយកចិត្តទុកដាក់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធពីសំណាក់ រដ្ឋបាលស្រុកបាកាន និងក្រុមការងារគ្រប់ជាន់ថ្នាក់។

លោកសូមយកឱកាសនេះ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងយុវជនទាំងអស់ សូមចូលរួមកម្សាន្តសប្បាយ ដោយសេចក្តីថ្លៃថ្នូរ គោរពច្បាប់ចរាចរណ៍ និងជៀសវាងការលេងប៉ាតម្សៅ ឬបាញ់ទឹក ដែលបង្កគ្រោះថ្នាក់ ឬប៉ះពាល់ដល់សិទ្ធិអ្នកដទៃ។

សូមជម្រាបជូនថា ព្រឹត្តិការណ៍សង្ក្រាន្តវត្តបាកាន មានរយៈពេលពេញមួយថ្ងៃ (០៥ មេសា ២០២៦) ដោយបែងចែកជាវគ្គសំខាន់ៗ៖
ទី១. ពិធីបើក និងសិល្បៈវប្បធម៌
*ការសម្តែងរបាំត្រុដិយ៉ាងរស់រវើក ពីសំណាក់សិស្សានុសិស្សអនុវិទ្យាល័យ ហ៊ុន សែន បាកាន និងបឋមសិក្សាបាកាន ដើម្បីបណ្តេញឧបទ្រពចង្រៃឆ្នាំចាស់ ទទួលពរជ័យឆ្នាំថ្មី។
*ការសម្តែងក្បាច់គុនល្បុកតោ របាំគោះត្រឡោក និងរបាំក្ងោក បង្ហាញពីអត្តសញ្ញាណជាតិដ៏រឹងមាំ។
*ការចាប់ឆ្នោតរង្វាន់លើកទឹកចិត្តជាបន្តបន្ទាប់ ជូនដល់មហាជនដែលបានចូលរួម។
ទី២. មហាសង្ក្រាន្តល្បែងប្រជាប្រិយ
*ការប្រកួតល្បែងទាញព្រ័ត្រ វគ្គជម្រុះ និងវគ្គផ្តាច់ព្រ័ត្រ រវាងយុវជនទាំង ៩ឃុំ បង្ហាញពីកម្លាំងសាមគ្គីយ៉ាងស្អិតរមួត។
*ភាពជក់ចិត្តដិតអារម្មណ៍ជាមួយការប្រកួតឡើងសសរខ្លាញ់ និងការលោតបាវ ដែលបង្កជាទិដ្ឋភាពសើចសប្បាយពាសពេញបរិវេណវត្ត។
*ល្បែងប្រជាប្រិយចម្រុះរួមមាន៖ ចោលឈូង បោះអង្គញ់ លាក់កន្សែង និងដណ្តើមស្លឹកឈើ។
ទី៣. បរិយាកាសមហាសាមគ្គី និងរង្វាន់ធំ
*កម្មវិធីរាំវង់ រាំក្បាច់ និងចង្វាក់ប្រពៃណីខ្មែរ ផ្សារភ្ជាប់ជាមួយការស្រង់ទឹក និងបាញ់ទឹកកម្សាន្តយ៉ាងត្រជាក់ចិត្ត។
*វគ្គពិសេស៖ ការចាប់រង្វាន់ធំៗ រួមមានទូរទស្សន៍ Samsung, ទូរស័ព្ទដៃ និងរង្វាន់កិត្តិយសខ្ពស់បំផុតគឺ ម៉ូតូ Honda Wave ចំនួន១គ្រឿង ដែលផ្តល់កិត្តិយសចាប់រង្វាន់ដោយ លោក អ៊ឹង ឌីប៉ូឡា៕