* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តកំពង់ចាម ណែនាំឲ្យកម្លាំងប្រជាការពារ ជួយថែរក្សា សន្តិសុខសណ្តាប់ធ្នាប់ គ្រប់មូលដ្ឋាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

05-04-2026 13:42

(កំពង់ចាម)៖ ដោយសារពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជិតចូលមកដល់ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជួបសំណេះសំណាលជាមួយប្រជាការពារ ក្នុងក្រុងកំពង់ចាម និងបានណែនាំឲ្យចូលរួមជួយពិនិត្យ និងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ។ ពិធីនេះធ្វើឡើងនាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមជាអធិបតី ពីសំណាក់ លោកស្រី អ៊ឹម ស៊ីថែ រដ្ឋលេខាធិការក្រសួងកិច្ចការនារី។

លោកអភិបាលខេត្តបានបញ្ជាក់ថា ក្នុងនាមប្រជាការពារ កិច្ចការដែលត្រូវធ្វើនោះ គឺមានតួនាទីជាសេនាធិការឲ្យអាជ្ញាធរមានសមត្ថកិច្ច ពោលគឺធ្វើសេនាធិការឲ្យប៉ុស្តិ៍រដ្ឋបាលឃុំ ធ្វើសេនាធិការឱ្យមេឃុំ ចៅសង្កាត់ ធ្វើសេមាធិការឲ្យរដ្ឋបាលក្រុងកំពង់ចាមជាដើម។

លោកអភិបាលខេត្តបានបន្តថា ភារកិច្ចជាសេនាធិកានោះ គឺការចូលរួមជាមួយសមត្ថកិច្ចកងកម្លាំងរបស់យើង ក្នុងការរក្សានូវសណ្ដាប់ធ្នាប់ ចូលរួមនៅក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ឲ្យបានល្អប្រសើរ ដូចជាការសម្រួលចរាចរ បញ្ជៀសការកកស្ទះជាដើម។

លោកអភិបាលខេត្ត ក៏បានយកឱកាសនោះថ្លែងកោតសរសើរដល់កម្លាំងប្រជាការពារទាំងអស់ ថ្វីត្បិតតែគ្មានប្រាក់បៀវត្ស ប៉ុន្តែកន្លងមកបានខិតខំប្រឹងប្រែងធ្វើការងារដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈបានល្អប្រសើរ។ ជាមួយនឹងការកោតសរសើរនេះ ថ្នាក់ដឹកនាំក្រុមការងារចុះជួយក្រុងកំពង់ចាម បានផ្ដល់នូវសម្ភារៈមធ្យោបាយ ជាការលើកទឹកចិត្តដល់បងប្អូនយកទៅបម្រើការងារ សម្រាប់កំណប់សម្គាល់កម្លាំងប្រជាការពារនៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកអភិបាលខេត្ត បានលើកឡើងផងដែរថា បច្ចុប្បន្នក្រសួងមហាផ្ទៃកំពុងបានគិតគូរ ដើម្បីឲ្យរៀបចំឯកសណ្ឋានឱ្យមានលក្ខណៈផ្លូវការមួយដល់ប្រជាការពាររបស់យើង បូករួមទាំងស្លាកសញ្ញាសំគាល់ប្រជាការពារ ដូចអ្វីដែលនគរបាលមាននោះដែរ ដើម្បីកំណត់សម្គាល់កម្លាំងប្រជាការពារទូទាំងប្រទេសតែម្ដង៕