* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រជាពលរដ្ឋក្រីក្រចំនួន ៤០០ គ្រួសារ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទទួលបានអំណោយឧបត្ថម្ភរបស់ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត

05-04-2026 13:44

(កំពង់ធំ)៖ ព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ លោក អេង ទូច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររា ជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងក្រុមការងារបាន នាំយកនូវអំណោយឧបត្ថម្ភរបស់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះខាតជីវភាព (ក្រ១) ចំនួន ៤០០គ្រួសារ មកពីសង្កាត់ចំនួន៣ ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយក្នុង១ គ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម, ទឹកស៊ីអ៊ីវ១យួរ និងថវិកា ៥ម៉ឺនរៀល។

លោក អេង ទូច មានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្នុងនីតិកាលមុនៗ ក៏ដូចជារាជរដ្ឋាភិបាល នីតិកាលទី៧នេះ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ តែងបានផ្តល់ការយកចិត្តទុកដាក់ជាពិសេសជាងគេដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាព ដូចមានក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ក៏ដូចជាតាមរយៈការដាក់ចេញនូវគោលនយោបាយ, យុទ្ធសាស្រ្ត, វិធានការអន្តរាគមន៍លើគ្រប់វិស័យ និងកញ្ចប់គាំពារសង្គមផ្សេងៗ (Pro-Poor Policies, Strategies, Measures & Packages) ជាបន្តបន្ទាប់ ដើម្បីសម្រាលការលំបាក និងដើម្បីផ្តល់ការទ្រទ្រង់ និងការគាំពារដល់បងប្អូនឱ្យមានជីវភាពធូរធារ។

លោកបន្តថា ដោយឡែក ក្នុងក្របខ័ណ្ឌក្រុមការងារខេត្តកំពង់ធំ ដែលមានឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការវង្សី វិស្សុត ជាប្រធាន ក៏បានដាក់ចេញនូវចក្ខុវិស័យ, ការដ្ឋានយុទ្ធសាស្រ្ត និងយន្តការក្រុមការងារតាមវិស័យប្រទាក់ក្រឡា ព្រមទាំងផែនការអភិវឌ្ឍន៍ និងគម្រោងកម្មវិធីមួយចំនួន ដោយតម្រង់ផ្ទាល់ទៅលើការលើកកម្ពស់ជីវភាពប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ចខេត្តកំពង់ធំ។

លោក អេង ទូច បានគូសបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តែងបានគិតគូរជាប់ជានិច្ចអំពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះខាតជីវភាព។ ទន្ទឹមនេះ បច្ចុប្បន្ន បងប្អូនគ្រួសារក្រីក្រមានប័ណ្ណសមធម៌ និងសមាជិកគ្រួសារជាជនងាយរងគ្រោះ ដូចជា ស្រ្តីមានផ្ទៃពោះ, កូនក្រោមអាយុ២ឆ្នាំ និងកូនរៀននៅសាលាបឋមសិក្សា និងធម្យមសិក្សា, ជនមានពិការភាព, ជនចាស់ជរាមានអាយុចាប់ពីអាយុ៦០ឆ្នាំឡើង បាននិងកំពុងទទួលបាននូវការឧបត្ថម្ភពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសាររបស់រាជរដ្ឋាភិបាល។ ទន្ទឹមនេះ បងប្អូនក៏ទទួលបាននូវអំណោយសប្បុរធម៌ជាបន្តបន្ទាប់ពីកាកបាទក្រហមកម្ពុជា, ក្រុមការងារ, អាជ្ញាធរមូលដ្ឋាន និងសប្បុរសជននានាជាហូរហែរផងដែរ ពោលគឺ «ពុំដែលបំភ្លេច ឬបោះបង់ចោលបងប្អូនម្តងណាឡើយ»។

លោក អេង ទូច បានលើកឡើងផងដែរថា ទោះបីអំណោយឧបត្ថម្ភនេះតិចតួចស្តួចស្តើងក្តី ប៉ុន្តែបានបង្ហាញពីសមានចិត្ត ក្នុងស្មារតីចែករំលែក, គោរពស្រលាញ់ និងការយកចិត្តទុកដាក់របស់ក្រុមការងារក្នុងនាមជាជាតិខ្មែរតែមួយ ហើយក្រុមការងារនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់នឹងនៅតែបន្តការគិតគូរ និងខិតខំដោះស្រាយការលំបាក និងបញ្ហាប្រឈមនានារបស់បងប្អូនឱ្យអស់ពីចិត្តពីថ្លើម រហូតបងប្អូនអាចចាកចេញផុតពីភាពក្រីក្រនេះ។

លោក អេង ទូច បានលើកទឹកចិត្តដល់បងប្អូនទាំងអស់ សូមកុំតូចចិត្តនឹងខ្លួនឯងដែលរស់នៅក្នុងភាពក្រីក្រ និងកុំអាលទាន់បាក់ទឹកចិត្តអស់សង្ឈឹម តែសូមថែរក្សាសុខភាព តាមរយៈមូលនិធិធានារ៉ាប់រងសុខភាពនិងកុំភ្លេចបញ្ចូនកូនចៅទៅសាលា ហើយបើមានសមាជិកក្នុងគ្រួសារជាយុវជនពុំទាន់មានការងារធ្វើ សូមបញ្ជូនពួកគេទៅទទួលការបណ្តុះបណ្តាលជំនាញដោយឥតគិតថ្លៃ ដើម្បីអាចការងារធ្វើបានសមរម្យ និងសូមជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយចូលរួមជាមួយក្រុមការងារ និងអាជ្ញាធរ ដើម្បីរួមគ្នាអភិវឌ្ឍខេត្តកំពង់ធំរបស់យើង ក៏ដូចជាប្រទេសរបស់យើង និងដើម្បីបងប្អូនអាចឆាប់បានចាកចេញពីភាពក្រីក្រ និងមានភាពជីវភាពធូរធារប្រសើរឡើងលែងលំបាកដូចមុន។