សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកទុក្ខ ជូនលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី និងឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន ចំពោះមរណភាព អគ្គមហាឧបាសិកាពុទ្ធសាសនូត្ថម្ភក៍ អ៊ុក សាផន
05-04-2026 14:45
(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី និងឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព អគ្គមហាឧបាសិកាពុទ្ធសាសនូត្ថម្ភក៍ អ៊ុក សាផន កាលពីថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៖១២នាទីរសៀល ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយរោគាពាធ។
ក្នុងនាមកាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស ក្នុងនាមខ្ញុំផ្ទាល់ និងសមាជិក សមាជិកាគណៈកម្មាធិការកណ្តាល ព្រមទាំងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយ លោកជំទាវបណ្ឌិត និងឯកឧត្តមបណ្ឌិតសភាចារ្យ និងក្រុមគ្រួសារទាំងអស់ ចំពោះមរណភាព អគ្គមហាឧបាសិកាពុទ្ធសាសនូត្ថម្ភក៍ អ៊ុក សាផន កាលពីថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៖១២នាទីរសៀល ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់ អគ្គមហាឧបាសិកាពុទ្ធសាសនូត្ថម្ភក៍ អ៊ុក សាផន គឺជាការបាត់បង់បងស្រីបង្កើត បងថ្លៃ ម្តាយធំដ៏ឧត្តុង្គឧត្តម ជាទីគោរពស្រឡាញ់ និងជាសាស្ត្រាចារ្យ ប្រកបដោយគតិបណ្ឌិត បញ្ញាខ្ពង់ខ្ពស់ ដែលកន្លងមកបានខិតខំយកអស់កម្លាំងកាយ ចិត្ត រូបចំណែកបប្រើប្រទេសជាតិនៅក្រសួងសង្ហប ប៉ុណ្ណោះទេ ហើយក៏ជាសាសនិកជនដ៏គំរូមួយរូប តស៊ូលះបង់គ្រប់យ៉ាង និងដើរតួនាទីយ៉ាងសំខាន់ជាម្តាយផង ជាឪពុកផង ក្នុងការចិញ្ចឹមបីបាច់ថែរក្សា ផ្តល់ឱវាទល្អដល់ប្អូនៗ និងយកអាសារក្មួយៗទាំងអស់ នៅក្នុងក្រុម គ្រួសារ ឱ្យរស់នៅប្រកបដោយគន្លងធម៌ រហូតក្លាយជាបញ្ញវន្ត ឥស្សរជន ជាថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលជា មូលធនមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ រហូតមកដល់បច្ចុប្បន្ននេះ។
លើសពីនេះទៅទៀត អគ្គមហា ឧបាសិកាពុទ្ធសាសន្មត្ថម្ភក៏ តែងតែបានចូលរូបចំណែកកសាងសមិទ្ធផលសង្ខេបជាច្រើន ក្នុងអាណាចក្រ និង ពុទ្ធចក្រ ជាពិសេស ក្នុងការបណ្តុះបណ្តាលដូនជីជាច្រើនរូបលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ប្រកបដោយព្រហ្មវិហារធម៌ ចរិយាធម៌ និងគុណធម៌ដ៏ល្អប្រពៃថ្លៃថ្លា។
ក្នុងវេលាដ៏សែនក្ដុកក្ដួលនេះ ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ ដួងវិញ្ញាណក្ខន្ធ អគ្គមហាឧបាសិកាពុទ្ធសាសន្ទត្ថម្ភក៏ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូមលោកជំទាវបណ្ឌិត និងឯកឧត្តមបណ្ឌិតសភាចារ្យ ព្រមទាំងក្រុមគ្រួសារ ទទួលនូវការចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ ដោយក្តីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ពីខ្ញុំ និងសហការី៕





