លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី ចេញលិខិតថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ចំពោះសារលិខិតរំលែកមរណទុក្ខ មរណភាពបងស្រីបង្កើត
06-04-2026 11:57
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី តំណាងក្រុមគ្រួសារនៃសព បានចេញលិខិតថ្លែងអំណរគុណ សូមគោរពជូនសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន ត្រូវជាបងស្រីបង្កើត។
ក្នុងនាមក្រុមគ្រួសារសព នាងខ្ញុំ សូមគោរពសម្តែងនូវកគញ្ញូតាធម៌ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅបំផុតជូនចំពោះ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបាន ផ្ញើសារលិខិតរំលែកមរណទុក្ខ ដល់នាងខ្ញុំ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ អគ្គមហាឧបាសិកាពុទ្ធសាសនូប ត្ថម្ភក៍ អ៊ុក សាផន ត្រូវជាបងស្រីបង្កើត របស់លោកជំទាវបណ្ឌិត បានទទួលមរណភាពនៅថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយជរាពាធ។
សាររំលែកទុក្ខដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាសក្ខីភាពបញ្ជាក់ នូវទឹកចិត្ត ស្រឡាញ់ រាប់អានដ៏ជ្រាលជ្រៅបំផុត ចំពោះរូបនាងខ្ញុំ ព្រមទាំងក្រុមគ្រួសារ ដែលធ្វើឱ្យយើងខ្ញុំទាំង អស់គ្នាមិនអាចបំភ្លេចបាន នូវសមានចិត្តដ៏ប្រពៃ ខ្ពង់ខ្ពស់ ថ្លៃថ្លារបស់ សម្តេចអគ្គសេនាបតីតេជោ និងសម្តេចកិត្តិ
ព្រឹទ្ធបណ្ឌិត បានឡើយ។
យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំង បី បុណ្យបារមីព្រះឥន្ទ ព្រះព្រហ្ម ព្រះអង្គចេក ព្រះអង្គចម ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាម ជួយថែរក្សា អភិបាលប្រោះព្រំសព្វសាធុការពរជ័យចំពោះ សម្តេចអគ្គសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីជាទីស្រឡាញ់ និងសូមសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ និងភក្ដីភាពពីនាងខ្ញុំ៕







