លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី ចេញលិខិតថ្លែងអំណរគុណ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ចំពោះសារលិខិតរំលែកមរណទុក្ខ មរណភាពបងស្រីបង្កើត
06-04-2026 11:59
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី តំណាងក្រុមគ្រួសារនៃសព បានចេញលិខិតថ្លែងអំណរគុណ សូមគោរពជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលបានផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន ត្រូវជាបងស្រីបង្កើត។
ក្នុងនាមក្រុមគ្រួសារសព នាងខ្ញុំ សូមគោរពសម្តែងនូវកគញ្ញូតាធម៌ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅបំផុតជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដែលបានផ្ញើសារលិខិតរំលែកមរណទុក្ខ ដល់ នាងខ្ញុំ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន ត្រូវជាបងស្រីបង្កើត របស់លោកជំទាវបណ្ឌិត បានទទួលមរណភាពនៅថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយជរាពាធ។
សាររំលែកទុក្ខដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជាសក្ខីភាពបញ្ជាក់នូវទឹក ចិត្ត ស្រឡាញ់ រាប់អានដ៏ជ្រាលជ្រៅបំផុត ចំពោះរូបនាងខ្ញុំ ព្រមទាំងក្រុមគ្រួសារ ដែលធ្វើឱ្យយើងខ្ញុំទាំងអស់គ្នា មិនអាចបំភ្លេចបាននូវសមានចិត្តដ៏ប្រពៃខ្ពង់ខ្ពស់ថ្លៃថ្លារបស់ សម្តេចមហារដ្ឋសភាធិការធិបតី បានឡើយ។
យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី បុណ្យបារមីព្រះឥន្ទ ព្រះព្រហ្ម ព្រះអង្គចេក ព្រះអង្គចម ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយ ថែរក្សា អភិបាលប្រោះព្រំសព្វសាធុការពរជ័យចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី និងក្រុមគ្រួសារ សូមសម ប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ និងភក្ដីភាពពីនាងខ្ញុំ៕







