បញ្ជាកាដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទទួលការឧបត្ថម្ភទឹកបរិសុទ្ធចំនួន២០០កេះ ពីលោកស្រី អាន ម៉ូលីដា
06-04-2026 12:11
(កំពង់ស្ពឺ)៖ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាត់ឲ្យក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ រៀបចំទទួលទឹកសុទ្ធ ដោយលោកស្រី អាន ម៉ូលីដា បានចាត់ក្រុមការងារជាតំណាងឲ្យក្រុមហ៊ុន Genzeberg បាននាំយកនូវទឹកបរិសុទ្ធ (GANZBERG) ចំនួន២០០កេះ មកប្រគល់ជូនដល់បញ្ជាកាដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងឱកាសអបអរសាទរពិធីបុណ្យបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះផងដែរ។
តាមរយៈក្រុមការងារអាវុធហត្ថ ក៏បានពាំនាំនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ជូនចំពោះលោកស្រី អាន ម៉ូលីដា ជាតំណាងឲ្យក្រុមហ៊ុន Genzeberg ប្រចាំខេត្តកំពង់ស្ពឺ ដែលចាត់ឲ្យក្រុមការងារយកទឹកសុទ្ធមកប្រគល់ឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាពេលនេះនិងកន្លងមកផងដែរ ជាពិសេសក៏បានផ្តាំផ្ញើរជូនពរដល់លោកស្រី អាន ម៉ូលីដា និងក្រុមគ្រួសារ ព្រមទាំង លោកអគ្គនាយកក្រុមហ៊ុន Genzeberg រួមទាំងបុគ្គលិកទាំងអស់ សូមបានសមប្រកបដោយសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ សុភមង្គលក្នុងគ្រួសារ និងទទួលបានជោគជ័យគ្រប់ភារកិច្ច សូមឱ្យឆ្នាំថ្មីនេះនាំមកនូវសំណាងល្អ និងភាពរីកចម្រើនជានិរន្តរ៍៕













