មូលនិធិ ម៉េងលី ជេ. គួច បរិច្ចាគសៀវភៅសរសេរ ៤០០ក្បាល សៀវភៅភាសាអង់គ្លេសចម្រុះ ១០កេស និងសម្លៀកបំពាក់ចម្រុះ ៥កេស ដល់សិស្សានុសិស្ស សាលាបឋមសិក្សា ជលសា
06-04-2026 12:13
(ភ្នំពេញ)៖ មូលនិធិ ម៉េងលី ជេ. គួច ក្រោមជំនួយឧបត្ថម្ភផ្ទាល់ពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបរិច្ចាគសម្ភារៈសិក្សា រួមមាន សៀវភៅសរសេរ ចំនួន៤០០ក្បាល សៀវភៅភាសាអង់គ្លេសចម្រុះ ចំនួន១០កេស និងសម្លៀកបំពាក់ចម្រុះ ចំនួន៥កេស បរិច្ចាគជូនក្រុមយុវជនស្ម័គ្រចិត្ត នៃកម្មវិធីសប្បុរសធម៌កម្ពុជា ដើម្បីបន្ដចែកជូនសិស្សានុសិស្សចំនួន២៩៨នាក់ នៃសាលាបឋមសិក្សា ជលសា
ដែលមានទីតាំងស្ថិតនៅភូមិទី២ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
បើតាមការផ្សាយរបស់មូលនិធិ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ កម្មវិធីបរិច្ចាគនេះ មានគោលបំណងចូលរួមចំណែកលើកទឹកចិត្ត និងលើកកម្ពស់ការសិក្សារបស់សិស្សានុសិស្ស ជាពិសេសសិស្សានុសិស្សដែលរស់នៅតំបន់លិចទឹកនៃបឹងទន្លេសាប ដែលកំពុងខ្វះខាតសម្ភារៈសិក្សា និងធនធានជាដើម៕













