* ដំរីព្រៃមួយហ្វូង ចូលវាយប្រហាររោងស្នាក់នៅបណ្តោះអាសន្ន បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ
* រុស្ស៉ីចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់សង្ស័យធ្វើចារកម្ម ខណៈជប៉ុនស្នើសុំព័ត៌មានលម្អិត
* លោក ត្រាំ បញ្ជាក់ថាអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ ក្រោយអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដោយមិនមានការព្រមាន
* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សួនរុក្ខជាតិអង្គរ ត្រៀមរៀបចំព្រឹត្តិការណ៍ពិសេសៗ ដើម្បីស្វាគមន៍ភ្ញៀវទេសចរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

06-04-2026 12:40

(សៀមរាប)៖ សួនរុក្ខជាតិអង្គរ ដែលជាសួនរុក្ខជាតិដ៏មានសក្តានុពល និងធំជាងគេមួយនៅក្នុងខេត្តសៀមរាប ក៏ដូចជាក្នុងប្រទេសកម្ពុជា កំពុងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីស្វាគមន៍ភ្ញៀវទេសចរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខ។ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា បានពង្រីកផ្ទៃដីសួននេះ រហូតដល់១៥០ហិកតា ដែលជាទីប្រមូលផ្តុំ ទៅដោយរុក្ខជាតិឱសថ ផ្កា និងឈើព្រៃរាប់រយប្រភេទ។

លោក មាឃ បូរ៉ា អ្នកគ្រប់គ្រងទូទៅនៃសួនរុក្ខជាតិអង្គរ បានឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ សួននឹងរៀបចំ «ពិព័រណ៍សត្វល្អិត និងសត្វស្លាប» ដើម្បីបង្ហាញពីជីវៈចម្រុះដែលកំពុងរស់នៅក្នុងបរិវេណសួន និងក្នុងតំបន់អង្គរ។ ការរៀបចំនេះ មានគោលបំណងចម្បងដើម្បីឱ្យភ្ញៀវទេសចរ បានស្វែងយល់កាន់តែច្បាស់ ពីដង្ហើមជីវិតរបស់សត្វលោក ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយធម្មជាតិ។

បន្ថែមពីនេះ ក៏មានការតាំងបង្ហាញពីសត្វព្រៃកម្រមួយចំនួន ដែលកំពុងមានវត្តមានក្នុងតំបន់អង្គរ ដូចជា៖ សត្វភេ ទោចម្កុដ និងសត្វស្លាបចម្រុះប្រភេទ ដែលសុទ្ធសឹងជាសត្វទទួលបានការថែរក្សា និងអភិរក្សយ៉ាងយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរជាតិអប្សរា។

ក្រៅពីពិព័រណ៍សត្វ និងសួនរុក្ខជាតិដែលមានស្រាប់ សួនរុក្ខជាតិអង្គរក៏បានបង្កើនសោភ័ណភាពបន្ថែមតាមរយៈការរៀបចំ សួនផ្កាកូលាប និង សួនកេសរកូល (ផ្កាឡំអង់) ដើម្បីផ្តល់នូវចំណីចក្ខុដ៏ស្រស់ត្រកាលសម្រាប់អ្នកទស្សនា។ ទន្ទឹមនឹងនោះ ក៏មានការរៀបចំតំបន់កម្សាន្តសម្រាប់កុមារ និងការតុបតែងលម្អតាមរចនាប័ទ្មបុណ្យចូលឆ្នាំ ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនដល់ភ្ញៀវទេសចរមកពីគ្រប់ទិសទី។

គួររំឮកផងដែរថា សួនរុក្ខជាតិអង្គរត្រូវបានកែលម្អ និងបើកដំណើរការជាផ្លូវការកាលពីឆ្នាំ២០២២។ គិតមកទល់ពេលនេះ សួនទទួលបានភ្ញៀវទេសចរចូលទស្សនាប្រមាណជាង ៦០ម៉ឺននាក់ហើយ។ សួនរុក្ខជាតិអង្គរ បើកជូនសាធារណជនចូលទស្សនាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃពុធ ដល់ថ្ងៃចន្ទ (ឈប់សម្រាករៀងរាល់ថ្ងៃអង្គារ) ចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ៦៖០០ល្ងាច៕