* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក វ៉ី សំណាង៖ រោងចក្រផលិតគ្រឿងបង្គំបរិក្ខាថាមពលអគ្គីសនីដ៏ធំមួយរបស់ចិន នឹងមកបណ្ដាក់ទុនក្នុងខេត្តតាកែវ

06-04-2026 12:57

(តាកែវ)៖ បើគ្មានអ្វីប្រែប្រួលទេ រោងចក្រផលិតគ្រឿងបង្គំបរិក្ខាថាមពលអគ្គីសនីដ៏ធំមួយរបស់ចិន នឹងលេចរូបរាងឡើង នៅក្នុងខេត្តតាកែវ ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើការបញ្ជាក់របស់លោក វ៉ី សំណាង អភិបាលខេត្តតាកែវ។

លោកអភិបាលខេត្តតាកែវ បានថ្លែងឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ច នៅក្នុងប្រទេសចិន កាលពីដើមខែមេសានេះ លោកបានដឹកនាំគណៈប្រតិភូខេត្តតាកែវ ធ្វើទស្សនកិច្ចក្រុមហ៊ុន Henan Xinruiyuan Intelligent Electric Co.Ltd ដែលជារោងចក្រផលិតកម្មគ្រឿងបង្គុំបរិក្ខាថាមពលអគ្គីសនី ស្ថិតនៅក្នុងស្រុកប៉ាវហ្វឹង ខេត្តហឺណាន ហើយនៅក្នុងជំនួប ជាមួយក្រុមហ៊ុន លោកនាយកក្រុមហ៊ុនបានប្រាប់ថា នឹងចូលមកបណ្ដាក់ទុនបើករោងចក្រនេះ នៅក្នុងខេត្តតាកែវ នាពេលខាងមុខ។

គួរបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ច នៅខេត្តហឹណាន ប្រទេសចិន រយៈពេល៤ថ្ងៃ លោកអភិបាលខេត្តតាកែវ ក៏បានជួបជាមួយក្រុមអ្នកវិនយោគចិនមួយចំនួន និងបានលើកបង្ហាញនូវកាលានុវត្តភាព និងសក្តានុពលសំខាន់ៗរបស់ខេត្តតាកែវ លើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស ងាយស្រួលដល់អ្នកវិនិយោគចូលមកបណ្ដាក់ទុន ហើយអាជ្ញាធរ និងជួយសម្របសម្រួលគ្រប់បែបយ៉ាង ដល់ក្រុមអ្នកវិនិយោគផងដែរ៕