* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ប្រជាការពារភូមិជាង ៤០០នាក់ នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ទទួលអំណោយជាស្បៀងអាហារពីព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក

06-04-2026 14:42

(សៀមរាប)៖ ប្រជាការពារភូមិប្រមាណជាង៤០០នាក់ មកពី៨ភូមិ នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ បានទទួលអំណោយជាស្បៀងអាហារពីព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងជាទីប្រឹក្សាពុទ្ធកសមាគមកម្ពុជរដ្ឋ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋានផងដែរ។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានថេរដីកាថា ការជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់ជាស្បៀងអាហារ ដើម្បីជួយសម្រួលជីវភាពរបស់បងប្អូនប្រជាការពារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ នេះជាសកម្មភាពសប្បុរសធម៌ និងជាការលើកទឹកចិត្តដ៏សំខាន់ ដើម្បីទទួលស្គាល់ពីការលះបង់កម្លាំងកាយចិត្ត ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់មូលដ្ឋាន។

ព្រះគ្រូវិចិត្រវង្សា មានថេរដីកាបន្តថា កម្លាំងប្រជាការពារពិតជាដើរតួនាទីសំខាន់មួយ សម្រាប់សុខសុវត្ថិភាពពលរដ្ឋ លើសពីនេះកងប្រជាការពារ គឺជាអ្នកធ្វើការដោយគ្មានប្រាក់ខែឡើយ ហើយក្នុងរយៈពេលកន្លងមក តែងតែសង្កេតឃើញពីភាពសកម្មរបស់បងប្អូនប្រជាការពារភូមិទាំងអស់។

ព្រះគ្រូវិចិត្រវង្សា មានថេរដីកាបន្តទៀតថា ទោះបីក្នុងកាលៈទេសៈណាក៏ដោយ បងប្អូនមិនដែលរុញរានឹងការល្បាត ការការពារសុវត្ថិភាពជូនពលរដ្ឋនោះឡើយ ហើយបងប្អូនគឺជា «ភ្នែក និងច្រមុះ» ដ៏សំខាន់បំផុតរបស់អាជ្ញាធរ។ បើគ្មានការចូលរួមពីបងប្អូនទេ សន្តិសុខនៅក្នុងមូលដ្ឋាន ក៏មិនអាចរឹងមាំបានល្អដូចសព្វថ្ងៃនេះដែរ។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានថេរដីកាបន្ថែមថា ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ដែលចែកជូននាពេលនេះ គឺជាទឹកចិត្តបន្តិចបន្តួច ដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ព្រះសង្ឃ និងសប្បុរសជនតាមរយៈព្រះអង្គ ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូន។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានថ្លែងកោតសរសើរដោយស្មោះ ចំពោះស្មារតីលះបង់របស់បងប្អូនប្រជាការពារ ដែលជាកម្លាំងជំនួយយ៉ាងសកម្ម និងជិតស្និទ្ធបំផុតជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល ក្នុងការរក្សាសន្តិសុខនៅតាមមូលដ្ឋាន។ សន្តិសុខ និងភាពសុខសាន្តដែលយើងមានសព្វថ្ងៃ មិនអាចខ្វះបាននូវការចូលរួមចំណែកដោយស្ម័គ្រចិត្តរបស់ពួកគាត់។

លោកឧត្តមសេនីយ៍ទោ បានបន្តថា ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោកឧត្តមសេនីយ៍ទោ ក៏បានណែនាំដល់បងប្អូនប្រជាការពារ ត្រូវបង្កើនការល្បាតក្នុងភូមិសាស្ត្រ ដែលខ្លួនទទួលខុសត្រូវ ជាពិសេសតាមដានមុខសញ្ញាក្មេងទំនើង និងសកម្មភាពលួចឆក់ប្លន់ផ្សេងៗ ខណៈដែលប្រជាពលរដ្ឋជាប់រវល់ទៅវត្តអារាម ឬដើរកម្សាន្ត។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ក៏បានរម្លឹកដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះភ្លើងទៀន ធូប ចង្ក្រាន និងចរន្តអគ្គិសនី ដើម្បីជៀសវាងគ្រោះអគ្គិភ័យដែលអាចកើតឡើងជាយថាហេតុ និងសូមសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ដើម្បីសម្រួលចរាចរណ៍នៅតាមដងផ្លូវក្នុងភូមិ និងនៅតាមច្រកចូលវត្តអារាមនានា ដើម្បីបង្ការការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានបញ្ជាក់ថា ត្រូវតាមដាន និងរាយការណ៍ជាបន្ទាន់ជូននគរបាលយុត្តិធម៌ ប្រសិនបើ មានការលួចលាក់លេងល្បែងស៊ីសងខុសច្បាប់ ដែលបង្កឱ្យមានភាពអសន្តិសុខក្នុងមូលដ្ឋាន ដើម្បីចូលរួមអនុវត្តភារកិច្ចនេះ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ រក្សាភាពអត់ធ្មត់ និងប្រើប្រាស់សម្ដីសមរម្យជាមួយប្រជាពលរដ្ឋ៕