ផ្ដើមពីជនជាតិចិនម្នាក់ធ្លាក់ពីលើអគារ JINGDI POLMAN HOTEL ខណ្ឌសែនសុខ សមត្ថកិច្ចរកឃើញមានជនបរទេសជាច្រើននាក់ទៀត សង្ស័យពាក់ព័ន្ធបទល្មើស Online Scams
06-04-2026 15:36
(ភ្នំពេញ)៖ មានករណីភ្ញាក់ផ្អើលមួយកើតឡើង នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ក្នុងអគារ JINGDI POLMAN HOTEL ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយប្រទះឃើញជនជាតិចិនម្នាក់ ធ្លាក់ពីលើអគារស្លាប់ តែមិនដឹងថា ផ្ដើមចេញពីករណីអ្វីនោះឡើយ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរ បានចុះទៅស្រាវជ្រាវ និងពិនិត្យនៅទីតាំងជាក់ស្ដែង ស្រាប់តែរកឃើញជនជាតិជាច្រើននាក់ផ្សេងទៀត ដែលសង្ស័យ ពាក់ព័ន្ធបទល្មើស Online Scams។
បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្ដនីតិវិធីនៅកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវបន្ថែមទៀត ករណីប្រទះឃើញធ្លាក់ពីលើអគារ និងបទល្មើសអនឡាញ។
Fresh News នឹងផ្សាយព័ត៌មានលម្អិតបន្តទៀត៕







