* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំកម្មវិធីពិព័រណ៍ខួប ១០០ឆ្នាំ ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នេះ ក៏ជាសាក្សីរំលេចយ៉ាងច្បាស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និង កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាយូរលង់រវាងកម្ពុជា និងបារាំង។ តាមរយៈស្មារតី «ស្រាវជ្រាវរកឫសគល់ ទើបស្គាល់តម្លៃ» ដែលមិនអាចមើលរំលងបានឡើយនូវតួអង្គ និងតួនាទី ដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសបារាំង, ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន។
* ចិនប្រាប់ហ្វីលីពីនឱ្យបញ្ឈប់អ្នកនយោបាយមួយចំនួនរបស់ខ្លួន កុំឱ្យឆ្លងបន្ទាត់ក្រហម
* កូរ៉េខាងជើងបាញ់សាកល្បងអាវុធចូលក្នុងសមុទ្រ ក្រោយច្រានចោលកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អតីតមន្ត្រីនគរបាលជាន់ខ្ពស់មួយរូប ទទួចសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំ ករណីគេឆបោករឿងលក់ដីនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ

06-04-2026 16:06

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយរូប ដែលអះអាងថាជាជនរងគ្រោះដោយសារការឆបោក គឺអតីតនាយឧត្តមសេនីយ ម៉ែន សុផុន បានទទួចសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំស្ថាប័នច្បាប់ ករណីឆបោករឿង លក់ដីនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ តែមកដល់ពេលនេះលុយ អ្នកទិញមិនទាន់ទទួលបានគ្រប់នៅឡើយទេ ពោលចាប់ពីឆ្នាំ២០១៩។

តាមដំណើររឿង, កាលពីអំឡុងខែវិច្ឆកា ឆ្នាំ២០១៩ លោក ម៉ែន​ សុផុន និងកូនៗ បានលក់ដីទំហំទទឹងប្រវែង ២០០ម៉ែត្រ និងបណ្ដោយប្រវែង ៩៨៩.០៥ម៉ែត្រ ស្ថិតនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ឲ្យទៅឈ្មោះ វ៉ាន់ វាសនា ក្នុងតម្លៃសរុប ១,១៩២, ៣៣៥ដុល្លារ។

ដោយមានការជឿទុកចិត្តលើឈ្មោះ វ៉ាន់ វាសនា ទើបលោកព្រមទទួលប្រាក់មួយចំនួន ហើយប្រាក់ថ្លៃដីដែលនៅខ្វះចំនួន ៨៥០,០០០ដុល្លារ លោកព្រមទទួលជាសែកពីឈ្មោះ វ៉ាន់ វាសនា ចំនួន៤សន្លឹក ប៉ុន្តែជាអកុសលដល់ថ្ងៃ កំណត់ទៅបើកប្រាក់ស្រាប់តែខាងបុគ្គលិកធនាគារប្រាប់ថាជាសែកស្អុយ គ្មានលុយទៅវិញ។

ថ្លែងប្រាប់លោក ជួន សុជាតិ ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំតុលាការនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ លោក ម៉ែន សុផុន បានប្រាប់ថា ឈ្មោះ វ៉ាន់ វាសនា ព្យាយាមដោះសារ ភូតភរកុហក់ម្ដងហើយម្ដងទៀត តែលោក នៅតែបន្តអនុគ្រោះ និងផ្តល់ឱកាសឲ្យគាត់ជាច្រើនលើកច្រើនសារ។ លោកបានបន្តថា «ប៉ុន្តែឈ្មោះ វ៉ាន់ វាសនា មិនបានគោរពតាមកិច្ចសន្យាថា នឹងប្រគល់ប្រាក់ថ្លៃដីគ្រប់ចំនួនឡើយ ទើបលោកសម្រេចដាក់ពាក្យប្តឹងទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យជួយរកយុត្តិធម៌»។

ក្រោយជួបរឿងចាញ់បោកនេះ លោក ម៉ែន សុផុន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានដាក់ពាក្យប្ដឹងឈ្មោះ វ៉ាន់ វាសនា អាយុ៣៤ឆ្នាំ ពីបទ «ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ដោយមានភ្ជាប់ជូនតំណាងអយ្យការនៅភស្តុតាងយ៉ាងរឹងមាំ ដើម្បីដាក់បន្ទុកលើជនល្មើស។ ប៉ុន្តែលោក តូច ឧត្តម ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលជាតំណាងអយ្យការកាន់សំណុំរឿង បែរជារកមិនឃើញកំហុស របស់ឈ្មោះ វ៉ាន់ វាសនា និងបានតម្កល់សំណុំរឿងទុកឥតចាត់ការ ដែលធ្វើឱ្យលោកទទួលរងនូវភាពអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរ។

ក្រោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តម្កល់រឿងមិនចាត់ការបែបនេះ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ លោក ម៉ែន សុផុន បានដាក់ពាក្យប្ដឹងតវ៉ាទៅកាន់សាលាឧទ្ធរណ៍ភ្នំពេញ។

អតីតនាយឧត្តមសេនីយ៍នគរបាលជាតិរូបនេះ ដែលមានវ័យចំណាស់ជាមួយបញ្ហាសុខភាពផងនោះ ដែលស្ទើរពេញមួយជីវិតរបស់លោក និងក្រុមគ្រួសារ បានបម្រើការងារជូនជាតិ មាតុភូមិគ្រប់កាលៈទេសៈ ហើយនៅពេលនេះ លោកត្រូវបានគេឆបោក ក្នុងពេលដែលស្ថានភាពសុខភាពកំពុងមានបញ្ហា ដែលត្រូវការលុយជាចាំបាច់ សម្រាប់ព្យាបាលជំងឺ។

លោក ម៉ែន សុផុន សំណូមពឲ្យអគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ មេត្តាចេញអធិបញ្ជាឲ្យមានការចោទប្រកាន់លើជនល្មើសឈ្មោះ វ៉ាន់ វាសនា ពីបទ «ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន» ទៅតាមអង្គហេតុ និងអង្គច្បាប់៕