* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»
* កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ប៊ីលានដុល្លារ ខណៈ ៩ខែឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៦,៦ប៊ីលានដុល្លារ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី២៣ ដើម្បីបន្ថែមរបៀបវារៈស្តីពីការពង្រឹងរបៀបរបបធ្វើការងាររបស់ការិយាល័យពលរដ្ឋរាជធានី-ខេត្ត

06-04-2026 16:26

(សៀមរាប)៖ ក្រុមប្រឹក្សាខេត្តសៀមរាប នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៣ ដើម្បីបន្ថែមនូវរបៀបវារៈ ស្តីពីការពង្រឹងរបៀបរបបធ្វើការងាររបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ខណ្ឌ ក្រុង ស្រុក ក្រោយពីសន្និបាតរបស់ក្រសួងមហាផ្ទៃ ដែលបានជំរុញដល់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ខណ្ឌ ក្រុង ស្រុក បានដំណើរការទៅបានល្អបន្ថែមទៀត។

កិច្ចប្រជុំនេះក្រោមវត្តមានរបស់លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត, នាយករងរដ្ឋបាលសាលាខេត្ត នាយកទី ចាត់ការ អង្គភាពចំណុះសាលាខេត្ត ស្នងការខេត្ត មេបញ្ជាអាវុធហត្ថខេត្ត,តំបន់ប្រតិបត្តិការសឹករងសៀមរាបផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក លី សំរិទ្ធ បានឯកភាពរាល់លទ្ធផលដែលរដ្ឋបាលខេត្តអនុវត្តបាន ប្រចាំខែមីនា ឆ្នាំ២០២៦ ព្រមទាំងសូមឱ្យធ្វើការកែតម្រូវនូវរាល់សកម្មភាពការងារមួយចំនួន និងពិនិត្យអក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវ។ នៅតាមក្រុមនិមួយៗ របស់ក្រុមប្រឹក្សាខេត្ត រាល់សកម្មភាពរបស់ខ្លួន ត្រូវធ្វើការពិនិត្យ ពិភាក្សាគ្នាឱ្យបានស៊ីជម្រៅ ដើមី្បជាគោលដៅសម្រាប់ក្នុងការអនុវត្តបន្ត។

លោកក៏បានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន ដល់ក្រុមការងារក្រុមប្រឹក្សាខេត្ត ក្នុងការចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្រុង ស្រុក ដើមី្បដោះស្រាយនូវរាល់បញ្ហា ទុក្ខកង្វល់របស់ប្រជាពលរដ្ឋដែលទាក់ទងលើសេវាសាធារណៈ។

លោកបានបន្ថែមថា ការងារការិយាល័យប្រជាពលរដ្ឋខេត្ត ដែលបានធ្វើការបង្ហាញផ្សព្វផ្សាយជូនដល់កិច្ចប្រជុំក្រុមប្រឹក្សា ដើមី្បឱ្យការិយាល័យប្រជាពលរដ្ឋ មានលទ្ធភាពគ្រប់គ្រាន់ មានសុវត្ថិភាពពេញលេញ គុណវុឌ្ឍ ដើមី្បឆ្លើយតបទៅនឹងតួនាទីការងារ ក្នុងការអភិវឌ្ឍតួនាទី ភារកិច្ច ចំពោះមុខងាររបស់ខ្លួន សម្រាប់លិខិតបទដ្ឋាន គតិយុត្តជាធរមាន។

លោក លី សំរិទ្ធ បញ្ជាក់ថា ចំពោះបញ្ហា គ្រឿងញៀន និងបារីអេឡិចត្រូនិច និងក្មេងទំនើង ដែលជាប្រធានបទដ៏ក្តៅរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ឱ្យខាងតែបាន។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានកម្មាំងសមត្ថកិច្ច មានតួនាទីបង្ក្រាបក្រុមក្មេងទំនើង កុំឱ្យកើតមានក្នុងមូលដ្ឋាន ដែលធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរសំខាន់ក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរនៅថ្ងៃខងមុខនេះ។

លោក នាក់ ណេរ៉ុន បានលើកឡើងថា រាល់ចំណុចដែលសមាជិកក្រុមប្រឹក្សាខេត្តលើកឡើង គឺជាធាតុចូលនៃសូចនាករដ៏សំខាន់ ដើមី្បដាក់បញ្ចូលទៅក្នុងផែនការវិនិយោគ ៣ឆ្នាំរំកិលរបស់រដ្ឋបាលខេត្តយកទៅអនុវត្ត។

លោកបានជំរុញដល់គ្រប់សមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលក្រុង ស្រុក ត្រូវធ្វើការគ្រប់គ្រង និងអនុវត្តឲ្យខាងតែបាននូវរាល់ចំណុច ដែលសមាជិកក្រុមប្រឹក្សាខេត្តបានលើក ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៣នេះ។

ជាមួយនេះ លោកបានបញ្ជាក់ថា ដោយខេត្តសៀមរាបជាគោលដៅរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាកម្សាន្ត គ្រប់ស្ថាប័នទាំងអស់ ត្រូវរួមគ្នាលើការងារបរិស្ថាន អនាម័យក្នុងក្រុង ស្រុក ដើមី្បលើកនូវសោភ័ណភាពខេត្តប្រវត្តិសាស្ត្រមួយនេះ ឱ្យកាន់ទាក់ទាញភ្ញៀវចូលមកកម្សាន្ត៕