* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំកម្មវិធីពិព័រណ៍ខួប ១០០ឆ្នាំ ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នេះ ក៏ជាសាក្សីរំលេចយ៉ាងច្បាស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និង កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាយូរលង់រវាងកម្ពុជា និងបារាំង។ តាមរយៈស្មារតី «ស្រាវជ្រាវរកឫសគល់ ទើបស្គាល់តម្លៃ» ដែលមិនអាចមើលរំលងបានឡើយនូវតួអង្គ និងតួនាទី ដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសបារាំង, ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន។
* ចិនប្រាប់ហ្វីលីពីនឱ្យបញ្ឈប់អ្នកនយោបាយមួយចំនួនរបស់ខ្លួន កុំឱ្យឆ្លងបន្ទាត់ក្រហម
* កូរ៉េខាងជើងបាញ់សាកល្បងអាវុធចូលក្នុងសមុទ្រ ក្រោយច្រានចោលកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិភស្តុភារកម្មលើកទី១០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការសិក្សាគម្រោងប៉ាណូឡិកាឡូជីស្ទីក (Video inside)

06-04-2026 16:44

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុ​ប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្មកម្ពុជា នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញ​ដដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិភស្តុភារកម្មលើកទី១០ ដើម្បីពិនិត្យវឌ្ឍនភាព និងស្តាប់បទបង្ហាញអំពីវឌ្ឍនភាពនៃការសិក្សាគម្រោងប៉ាណូឡិកាឡូជីស្ទីក (Logistics Dashboard)។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិភស្តុភារកម្ម, ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនរូប រួមទាំងមានការអញ្ជើញចូលរួមពីវិស័យឯកជន ថ្នាក់ដឹកនាំក្រុមហ៊ុនរកស៊ីលើវិស័យដឹកជញ្ជូនជាច្រើនរូបទៀត។

ថ្លែងបើកកិច្ចប្រជុំនេះលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ប្រព័ន្ធភស្តុភារកម្ម (ឡូជីស្ទីក) ជាចំណែក​ដ៏​សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ច ការវិនិយោគ ហើយបើសិនជាតម្លៃឡូជីស្ទីកនេះខ្ពស់ពេក គឺយើងពិបាកក្នុងការទាក់ទាញអ្នកវិនិយោគមកដាក់ទុកនៅកម្ពុជាណាស់ ដូចហើយពាក់ព័ន្ធនឹងឡូជីស្ទីកនេះ ត្រូវបានរាជ​រដ្ឋា​ភិ​បាល​​យក​ចិត្តទុកដាក់ខ្ពស់បំផុត។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ដើម្បីលើកកម្ពស់ប្រព័ន្ធភស្តុភាកម្ម (ឡូជីស្ទីក)នេះ រាជរដ្ឋាភិបាលបានបង្កើតផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣។ ផែនការមេនេះបានបង្ហាញថា ដើម្បីប្រព័ន្ធភស្តុភារកម្ម​នៅ​កម្ពុជាមានភាពល្អប្រសើរ តម្រូវការវិនិយោគលើប្រព័ន្ធភស្តុភារកម្មប្រមាណ ១៧៤​គម្រោង ហើយត្រូវការទុនវិនិយោគ ៣៦.៦ពាន់លានដុល្លារអាមេរិក ដើម្បីកសាងប្រព័ន្ធឡូជីស្ទីកនេះផងដែរ។

លោកស្រី សន សុភាវត្តី អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភាកម្ម បានបញ្ជាក់ឱ្យដឹងថា ប៉ាណូឡិកាភស្តុភារកម្ម (Logistics Dashboard) គឺជាជំនួយក្នុងការសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំ ក្នុងការរៀបចំអាទិភាពគោលនយោបាយ, ការសម្របសម្រួលអន្តរស្ថាប័ន និងការត្រួតពិនិត្យលទ្ធផលនៃគោលនយោបាយនានា។ ប៉ាណូឡិកាភស្តុភារកម្ម នឹងផ្តល់ជាមូលដ្ឋានផ្អែកលើភស្តុតាង និងសូចនាករជាក់ស្តែងដែលអាច វាស់វែងបាន។

នៅឆ្នាំ២០២៥ ធនាគារពិភពលោក បានផ្តល់ជំនួយគាំទ្រក្នុងការសិក្សារៀបចំប៉ាណូឡិកាភស្តុភារ កម្ម (Logistics Dashboard) ដើម្បីជាជំនួយក្នុងការបង្ហាញនូវទិន្នន័យភស្តុភារកម្ម (Real-time data) សម្រាប់ប្រើជាធាតុចូលជាក់លាក់ និងអាចទុកចិត្តបាន។

លោកស្រី សន សុភាវត្តី បានបន្ថែមថា ក្របខណ្ឌនៃការរៀបចំប៉ាណូឡិកាភស្តុភារកម្មផ្តោតលើទម្រង់ទិន្នន័យជាសសរស្ដម្ភចំនួន ៣រួមមាន៖ សសរស្តម្ភ/កម្រិតទី១៖ ជាសូចនាករកម្រិត យុទ្ធសាស្ត្រដែលឆ្លុះបង្ហាញ និងផ្តល់សញ្ញាពីវឌ្ឍនភាព នៃប្រតិបត្តិការវិស័យភស្តុភារកម្មក្នុងកម្រិតខ្ពស់ និង កម្រិតម៉ាក្រូ, សសរស្តម្ភ/កម្រិតទី២៖ ជាសូចនាករកម្រិត ប្រតិបត្តិការ ដែលនឹងឆ្លុះបញ្ចាំងពីបញ្ហាប្រឈម និងការវិនិច្ឆ័យនានាក្នុងប្រតិបត្តិការភស្តុភារកម្ម (Real-time Data), សសរស្តម្ភ/កម្រិតទី៣៖ ជាសូចនាករកម្រិត តាមដានជាក់លាក់ (Detailed Data & Process Monitoring) និងការគ្រប់គ្រងផ្ទៃក្នុង Internal management ៕