* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រោយករណីវិវាទរឿងដីផ្នូរ​ នៅស្រុកស្អាង, មន្ទីរដែនដីខេត្តកណ្ដាល ចេញលិខិតបំភ្លឺថា ដីនេះមានការទិញលក់ និងអាជ្ញាធរដឹងលឺតាំងពីឆ្នាំ២០០៥ និងធ្វើប្លង់ជាប្រព័ន្ធកាលពីឆ្នាំ២០១២

06-04-2026 17:05

(កណ្ដាល)៖ យោងតាមលិខិតបំភ្លឺមួយរបស់មន្ទីរដែនដី នគររូបនីយកម្ម សំណង់ និង សូរិយោដីខេត្តកណ្ដាល ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ដីនេះមានការទិញលក់ និងទទួលដឹងលឺពីអាជ្ញាធរមូលដ្ឋាន និងបានចុះបញ្ជីរដីជាលក្ខណៈប្រព័ន្ធតាំងពីឆ្នាំ២០១២។

ក្នុងលិខិតដដែល បានអះអាងថា ដីនេះ មានម្ចាស់ឈ្មោះ លោក ហ៊ី ណារិន និងភរិយាឈ្មោះ ឈុន ជួ បានទិញពីឈ្មោះ ហូ សាឡាត់ តាមកិច្ចសន្យាលក់ផ្ដាច់ ហើយថែមទាំង មានការបញ្ជាក់ពីអាជ្ញាធរភូមិឃុំចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០០៥។

ករណីវិវាទដីផ្នូរនេះ មានទីតាំងស្ថិតក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

បើតាមការរៀបរាប់របស់ លោក ឡា សុខទ្រី ត្រូវជាកូនចៅម្ចាស់ផ្នូរបានឲ្យដឹងថា ជារៀងរាល់ឆ្នាំ ក្រុមគ្រួសាររបស់ ក្នុងនោះក៍មានលោកតា លោកយាយរបស់ខ្លួនវ័យជាង៨០ឆ្នាំ តែងតែមកជួបជុំគ្នាសែនព្រេននៅម៉ុងជីដូនជីតាដែលបានសាងសង់តាំងពីឆ្នាំ១៩៦៤ យ៉ាងរលូន។ ប៉ុន្តែមកដល់ថ្ងៃទី២៨ ខែមីនា កន្លងទៅ, នៅពេលដែលនាំគ្នាធ្វើដំណើរ មកសែនដូចសព្វមួយដង បែរជាឃើញមានរបងថ្មីសន្លាងមួយ បានសាងសង់ក្ដោបយកទីតាំងម៉ុងដូនតារបស់គាត់បាត់ទៅហើយ។

បើតាមការរៀបរាប់របស់ លោក ឡា សុខទ្រី ដែលត្រូវជាចៅទួតរបស់សពដែលបញ្ចុះនៅទីនោះ បានបញ្ជាក់ថា មិនត្រឹមតែរារាំងមិនឲ្យចូលសែននោះទេ ភាគីដែលអះអាងថាជាម្ចាស់ដីថែមទាំងប្រើប្រាស់ពាក្យសម្ដីអសុរោះ និងគំរាមវាយកម្ទេចផ្នូរចោលទៀតផង។

លោកបានសង្កត់ធ្ងន់ថា ទីតាំងនេះគឺជាដីបញ្ចុះសពសហគមន៍តាំងពីយូរយារណាស់មកហើយ ដូច្នេះតំណាងសាច់ញាតិពិតជាមានការងឿងឆ្ងល់ និងចោទជាសំណួរយ៉ាងទទូចថា តើទីតាំងដែលជាដីសហគមន៍សម្រាប់បញ្ចុះសពតាំងពីមុនសម័យសង្គ្រាមនេះ ក្លាយជាកម្មសិទ្ធិឯកជន និងមានការចេញប្លង់រឹងដោយរបៀបណា?

ចំណែកឯលោកតាវ័យជាង៨០ឆ្នាំ ដែលត្រូវជាឪពុករបស់លោក ឡា សុខទ្រី និងត្រូវជាចៅផ្ទាល់របស់សព បានរៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួល និងហួសចិត្តជាខ្លាំងចំពោះទង្វើនៃការរារាំងនេះ។

លោកតាបានបញ្ជាក់យ៉ាងច្បាស់ថា ទីតាំងនោះគឺជាដីសហគមន៍កប់ខ្មោចរួមតាំងពីដើមមក ហើយលោកតាសូមទទូចដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធជួយរកដំណោះស្រាយ និងផ្ដល់យុត្តិធម៌ ដោយទាមទារសុំសិទ្ធិសេរីភាពក្នុងការចេញចូលទៅសែនព្រេនម៉ុងដូនតាឡើងវិញ។

បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានជាបន្តបន្ទាប់ អាជ្ញាធរឃុំបានកោះហៅភាគីទាំងសងខាងមកជួបដោះស្រាយនៅសាលាឃុំ ប៉ុន្តែភាគីម្ខាងទៀតដែលអះអាងថាខ្លួនជាម្ចាស់ដី និងមានប្លង់កម្មសិទ្ធិស្របច្បាប់ ដែលត្រូវបានគេស្គាល់ឈ្មោះថា លោក ហ៊ី ណារិន មិនបានបង្ហាញខ្លួននោះទេ ហើយលោកក៍មិនអាចទាក់ទងបានដែរ ។

ទាក់ទិននឹងបញ្ហានេះ ក្រុមគ្រួសារជាកូនចៅសាច់ញាតិបានទទូចសុំឲ្យអាជ្ញាធរពាក់ព័ន្ធជួយរកដំណោះស្រាយ និងផ្ដល់យុត្តិធម៌ដល់ពួកគាត់ ដោយទាមទារសុំសិទ្ធិសេរីភាព ក្នុងការចេញចូលទៅសែនព្រេនម៉ុងដូនតាឡើងវិញ។

ពាក់ព័ន្ធករណីនេះ លោក ជឺ គឹមហៃ អភិបាលស្រុកស្អាង បានឲ្យដឹងថា លោកបានកោះហៅភាគីទាំង២ ឲ្យចូលដោះស្រាយចំពោះមុខនាពេលឆាប់ៗខាងមុខនេះ៕