លោកបណ្ឌិត កា ម៉ាធុល៖ អាមេរិក-អ៊ីស្រាអែល មិនបានមានប្រៀបលើអ៊ីរ៉ង់ឡើយ ក្នុងសង្រ្គាមជាង៤សប្ដាហ៍នេះ
06-04-2026 17:54
(ភ្នំពេញ)៖ លោកបណ្ឌិត កា ម៉ាធុល អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា រយៈពេលជាង៤សប្ដាហ៍កន្លងមកនេះ សង្រ្គាមរវាងសម្ព័ន្ធមិត្តអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ មិនមានសញ្ញាណាមួយបញ្ជាក់ថា អាមេរិកនិងអ៊ីស្រាអែល មានប្រៀបលើអ៊ីរ៉ង់នោះទេ ខណៈរបបដឹកនាំអ៊ីរ៉ង់ នៅតែបន្ត ហើយកម្លាំងឆ្លើយតបការវាយប្រហារទៅវិញនៅតែបន្ត រហូតអ៊ីរ៉ង់អះអាងថា អាចបន្តសង្រ្គាមរហូតដល់ទៅ៦ខែទៀតនោះ ជាការបញ្ជាក់ថា អាមេរិកនិងអ៊ីស្រាអែល មិនទាន់មានប្រៀបលើអ៊ីរ៉ង់ ហើយក៏មិនទាន់ទទួលអ្វីដែលខ្លួនចង់បានពីការធ្វើសង្រ្គាមនេះនៅឡើយដែរ។
ដូច្នេះគេមិនអាចនិយាយថា អាមេរិកអាចកម្ទេចអ៊ីរ៉ង់ ឲ្យទៅជាក្នុងសម័យយុគថ្ម ឬ Stone Age ដូចការគំរាមរបស់អាមេរិកនោះឡើយ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖










