* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

«ផ្លូវមិត្តភាពកម្ពុជា-ចិន» ផ្លូវយុទ្ធសាស្រ្តថ្មី លើកស្ទួយជីវភាពប្រជាជនឃុំដូង

06-04-2026 17:56

(ខេត្តតាកែវ)៖ ផ្លូវបេតុងមួយខ្សែមានបណ្តោយប្រវែង ៦០៥ ម៉ែត្រ និងទទឹង ៥ ម៉ែត្រ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅភូមិតានន និងភូមិស្វាយខម ស្ថិតក្នុងឃុំដូង ស្រុកបាទី ខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងលោកស្រី វ៉ង យ៉ាហួយ ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជា។

ពិធីនេះមានការចូលរួមពីមន្ត្រីមូលដ្ឋាន តំណាងសង្គមស៊ីវិលកម្ពុជា-ចិន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ ២០០ នាក់ ដែលបានអញ្ជើញចូលរួមជាសាក្សីក្នុងសមិទ្ធផលដ៏មានន័យនេះ។

តំណាងប្រជាពលរដ្ឋ លោក ណុប ទូច មេឃុំដូង បានបញ្ជាក់ថា ចាប់តាំងពីផ្លូវបេតុងនេះត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការមក ប្រជាពលរដ្ឋក្នុងឃុំដូងទទួលបានការផ្លាស់ប្តូរយ៉ាងច្បាស់លាស់ ដោយការធ្វើដំណើរមានភាពងាយស្រួល សុវត្ថិភាព និងរហ័សជាងមុន។ លោកបានបន្ថែមថា ផ្លូវនេះត្រូវបានសាងសង់តាមស្តង់ដារបច្ចេកទេស ដោយមានការតាមដាន និងវាយតម្លៃជាបន្តបន្ទាប់ពីរដ្ឋបាលឃុំ។

លោកបានបន្តថា ផ្លូវនេះមានតួនាទីសំខាន់ក្នុងការគាំទ្រវិស័យកសិកម្ម ដោយជួយឱ្យកសិករអាចដឹកជញ្ជូនផលិតផល ទៅទីផ្សារបានទាន់ពេលវេលា កាត់បន្ថយចំណាយ និងបង្កើនប្រាក់ចំណូល។ ជាមួយគ្នានេះផងដែរ ផ្លូវនេះក៏បានជួយសម្រួលដល់ ការចូលដំណើរការសេវាសុខាភិបាល និងការអប់រំរបស់ប្រជាពលរដ្ឋនិងកូនចៅក្នុងមូលដ្ឋានផងដែរ។ លោកក៏បានបញ្ជាក់ថា ផ្លូវនេះជាជំនួយដ៏មានតម្លៃពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល ហើយត្រូវបានប្រជាពលរដ្ឋស្នើសុំប្រសិទ្ធនាមថា «ផ្លូវមិត្តភាពកម្ពុជា-ចិន»។

ក្នុងឱកាសនោះ លោកស្រី វ៉ង យ៉ាហួយ បានលើកឡើងថា គម្រោងនេះគឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការយូរអង្វែង រវាងសង្គមស៊ីវិលនៃប្រទេសចិន និងកម្ពុជា ដែលមានគោលបំណងលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន។ លោកស្រីបានបញ្ជាក់ថា គម្រោងនេះជាគំរូនៃកិច្ចសហការដែលមានប្រសិទ្ធភាព និងអាចពង្រីកទៅតំបន់ផ្សេងៗទៀតនាពេលអនាគត។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានរំលឹកថា ចាប់តាំងពីឆ្នាំ២០១៨ មក ឃុំដូងទទួលបានគម្រោងអភិវឌ្ឍជាច្រើនពីមិត្តចិន តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល រួមមានការសាងសង់ផ្លូវ ការដំឡើងអំពូលភ្លើងបំភ្លឺផ្លូវ ស្ពានតូចៗ ការដាំដើមឈើបៃតង ការសាងសង់អគារសិក្សា ការផ្គត់ផ្គង់សម្ភារៈសិក្សា និងគម្រោងគាំទ្រសុខភាពសហគមន៍។

ជាពិសេស ឯកឧត្តមបានគូសបញ្ជាក់ថា ភូមិតាននត្រូវបានអភិវឌ្ឍទៅជាគំរូ «ភូមិមិត្តភាពកម្ពុជា-ចិន កាត់បន្ថយភាពក្រីក្រ» ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អគុណភាពជីវិតប្រជាពលរដ្ឋ។

ឯកឧត្តមបានបន្ថែមថា ផ្លូវបេតុងនេះមិនត្រឹមតែជាផ្លូវធម្មតា ប៉ុន្តែជាផ្លូវយុទ្ធសាស្រ្តសំខាន់ ដែលភ្ជាប់ពីភូមិស្វាយខមទៅភូមិតានន និងបន្តតភ្ជាប់រវាងស្រុកបាទី ខេត្តតាកែវ និងស្រុកស្អាង ខេត្តកណ្តាល ដែលជួយជំរុញសកម្មភាពសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗសម្រាប់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សា និងប្រើប្រាស់ផ្លូវនេះដោយការទទួលខុសត្រូវ ដើម្បីធានាបាននូវការប្រើប្រាស់យូរអង្វែង និងរក្សាទុកជាសម្បត្តិសាធារណៈសម្រាប់ជំនាន់ក្រោយ៕

វិទ្យុមិត្តភាពកម្ពុជាចិន