ករណីអតីតមន្រ្តីនគរបាលជាន់ខ្ពស់ម្នាក់ ទទូចស្វែងរកអន្តរាគមន៍រឿងលក់ដី នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ, លោក វ៉ាន់ វាសនា ចេញមកបញ្ជាក់សាវតាវិវាទ

06-04-2026 20:50

(ព្រះសីហនុ)៖ ករណីអតីតមន្រ្តីនគរបាលជាន់ខ្ពស់ម្នាក់ គឺលោក ម៉ែន សុផុន បានទទូចស្វែងរកកិច្ចអន្តរាគមន៍ បញ្ហារឿងលក់ដីនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៩ ប៉ុន្ដែមិនទាន់បានលុយគ្រប់នោះ នៅពេលនេះ អ្នកទិញដី គឺលោក វ៉ាន់ វាសនា បានចេញមកបញ្ជាក់ពីសាវតានៃដំណើររឿង ដែលមានវិវាទជាមួយលោក ម៉ែន សុផុន។

ចំពោះចំណាត់ការលើពាក្យបណ្តឹង សុំកិច្ចអន្តរាគមន៍របស់លោក ម៉ែន សុផុន នៅអាជ្ញាធរមានសមត្ថកិច្ចកន្លងទៅ លោក វ៉ាន់ វាសនា តែងតែសហការ និងចូលរួមឆ្លើយបំភ្លឺ លើការចោទប្រកាន់ ដែលប្រឌិតអង្គហេតុខុសពីការពិត និងបានបង្ហាញឯកសារពាក់ព័ន្ធនានាដែលបានធ្វើឡើង និងមានការឯកភាពរបស់លោក វ៉ាន់ វាសនា ជាមួយឈ្មោះ ម៉ែន សុផុន និងមេធាវីតំណាងលោក ម៉ែន សុផុន ទៅតាមផ្លូវច្បាប់។

ប៉ុន្តែទោះជាយ៉ាងនេះក្តី លោក ម៉ែន សុផុន នៅតែបន្តការប្តឹងជាបន្តបន្ទាប់ ដែលបច្ចុប្បន្ន ក៏បានប្តឹង លោក វ៉ាន់ វាសនា ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងបានដំណើរការជាសំណុំរឿងព្រហ្មទណ្ឌលេខ ២៥៥៨ ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ចំពោះករណីវិវាទដីធ្លីនេះផងដែរ លោក វ៉ាន់ វាសនា ក៏បានប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ និងបានដំណើរការជាសំណុំរឿងរដ្ឋប្បវេណីលេខ ១០៩០ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ របស់សាលាដំបូងរាជធានីភ្នំពេញ៕

ខាងក្រោមនេះ ជាសាវតាវិវាទរវាងលោក វ៉ាន់ វាសនា និងលោក ម៉ែន សុផុន៖