* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តពោធិ៍សាត់ បិទសន្និបាតសុខាភិបាលខេត្តពោធិ៍សាត់ និងប្រគល់បណ្ណសរសើរជូនមន្ត្រីឆ្នើម ៩៩រូប ដើម្បីលើកទឹកចិត្ត

06-04-2026 21:51

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្ត ឆ្នាំ២០២៦ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត។ ក្នុងឱកាសនោះ ឯកឧត្តមក៏បានផ្ដល់កិត្តិយសប្រគល់បណ្ណសរសើរជូនដល់មន្ត្រី និងអង្គភាពដែលមានស្នាដៃល្អសរុបចំនួន ៩៩ ដើម្បីជាការលើកទឹកចិត្ត ក្រោយសម្រេចបានស្នាដៃធំៗក្នុងឆ្នាំ២០២៥។

លោកវេជ្ជបណ្ឌិត តឹក សុភាព ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានរាយការណ៍ថា ក្នុងរយៈពេលពេញមួយថ្ងៃ នៃសន្និបាត អង្គពិធីបានពិភាក្សាយ៉ាងស៊ីជម្រៅ លើចំណុចគន្លឹះ ចំនួន៤ រួមមាន៖ ទី១-យុទ្ធនាការលុបបំបាត់ជំងឺគ្រុនចាញ់ និងកាត់បន្ថយអត្រាស្លាប់ដោយជំងឺគ្រុនឈាម។ ទី២-ការពង្រឹងការងារសុខភាពមាតា ទារក និងការឆ្លើយតបជុំវិញការសម្រាល។ ទី៣-ការគ្រប់គ្រងជំងឺមិនឆ្លង ផ្សារភ្ជាប់នឹងសុខភាពសហគមន៍ និងសុខភាពសិក្សា។ និងទី៤-ការលើកកម្ពស់គុណភាពសេវាសាធារណៈ នៅតាមមូលដ្ឋានសុខាភិបាល ឱ្យស្របតាមសូចនាករដែលបានកំណត់។

លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលទូទាំងខេត្ត ដែលបានខិតខំប្រឹងប្រែងជម្នះរាល់ការលំបាក ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ក្នុងឆ្នាំកន្លងមក។

លោកបានសង្កត់ធ្ងន់ថា ផែនការអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល គឺជាផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយ ដើម្បីឆ្ពោះទៅរកការធានាសុខុមាលភាព ជូនប្រជាពលរដ្ឋគ្រប់រូប។ គោលដៅចម្បង គឺការកសាង «ប្រព័ន្ធសុខាភិបាល ដែលមានធនធានមនុស្សគ្រប់គ្រាន់ មានជំនាញចម្រុះ មានក្រមសីលធម៌ និងមានទឹកចិត្តមុះមុត» ដោយតម្កល់ផលប្រយោជន៍ប្រជាជនជាស្នូល។

ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ លោកអភិបាលខេត្ត បានផ្តល់អនុសាសន៍ ឱ្យមានការបង្កើនវឌ្ឍនភាពលើការបណ្តុះបណ្តាលបុគ្គលិកឱ្យមានសមត្ថភាពខ្ពស់ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព, ការពង្រឹងនិយ័តកម្ម និងអភិបាលកិច្ចធនធានមនុស្ស ដើម្បីធានាបាននូវការផ្តល់សេវាសុខភាពគ្រប់ជ្រុងជ្រោយ និងសមធម៌។

លោក ខូយ រីដា បានស្នើឱ្យអាជ្ញាធរដែនដី អង្គការដៃគូ និងវិស័យឯកជន រួមគ្នាកាត់បន្ថយអត្រាឈឺ និងស្លាប់របស់មាតា ទារក និងកុមារ, បន្តកាត់បន្ថយការរីករាលដាលនៃជំងឺអេដស៍ របេង គ្រុនចាញ់ និងជំងឺមិនឆ្លងផ្សេងៗ និងពង្រឹងប្រព័ន្ធសុខាភិបាលតាំងពីថ្នាក់មូលដ្ឋាន (សំណុំសកម្មភាពអប្បបរមា) រហូតដល់មន្ទីរពេទ្យបង្អែក (សំណុំសកម្មភាពបង្គ្រប់)។

ជាមួយគ្នានោះ ត្រូវប្រើប្រាស់ក្របខ័ណ្ឌបច្ចេកទេសតាមដានលទ្ធផល ដើម្បីជាជំនួយដល់ការសម្រេចចិត្ត និងការដាក់ចេញនូវនវានុវត្តន៍ថ្មីៗ។ ដោយឡែកមន្ទីរសុខាភិបាល ត្រូវបន្តផ្សព្វផ្សាយផែនការនេះ ឱ្យបានទូលំទូលាយដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដើម្បីឱ្យការអនុវត្តមានភាពសកម្ម និងស៊ីចង្វាក់គ្នា។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ខូយ រីដា ក៏បានផ្ដាំផ្ញើដល់បុគ្គលិកសុខាភិបាលទាំងអស់ត្រូវ តម្កល់ការខិតខំបំពេញតួនាទី និងភារកិច្ចដោយមនសិកាវិជ្ជាជីវៈខ្ពស់ ផ្អែកលើគុណតម្លៃនៃ ជំនឿទុកចិត្ត សុច្ចរិតភាព គុណភាព នវានុវត្តន៍ និងសហការ ដើម្បីបន្តលើកកម្ពស់សុខភាពសាធារណៈឱ្យកាន់តែរឹងមាំ៕