* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ធុងសំរាមចំនួន ៨១ធុង ត្រូវបានប្រគល់ជូនវត្តទូទាំងស្រុកសំបូរ ដើម្បីជំរុញការទុកដាក់សំរាម លើកកម្ពស់បរិស្ថានល្អស្អាត

07-04-2026 10:44

(ក្រចេះ)៖ ធុងសំរាមចំនួន៨១ធុង ត្រូវបានរដ្ឋបាលខេត្តក្រចេះប្រគល់ជូនទៅវត្ត​នៅទូទាំង​ស្រុកសំបូរចំនួន២៧វត្ត ដើម្បីជំរុញការទុកដាក់សំរាម លើកកម្ពស់បរិស្ថានល្អស្អាត​នៅ​តាម​​ទីអារាម។

នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ព្រះសិរីសម្ភារ៍​ បណ្ឌិត​ អេង​ ផល្លា​ ព្រះរាជាគណៈ​កិត្តិ​យសនៃព្រះរាជាណាចក្រកម្ពុជា​ ព្រះគ្រូវិសោធបញ្ញា ព្រះអនុគណស្រុកសំបូរ​ ខេត្ត​ក្រ​ចេះ និងជាព្រះចៅអធិការវត្តព្រះវិហារធំ សសរ១០០ បាននិមន្តប្រគេនធុងសំរាម​ទាំង​នេះ ដល់ព្រះចៅអធិការទាំង ២៧វត្ត នៃសាលាអនុគណស្រុកសំបូរ។

ព្រះសិរីសម្ភារ៍​ បណ្ឌិត​ អេង​ ផល្លា បានថ្លែងអំណរគុណដល់លោក អ៊ាង សុផល្លែត រដ្ឋ​មន្ត្រី​ក្រសួងបរិស្ថាន ដែលបានប្រគេនធុងសំរាមដល់រដ្ឋបាលខេត្តក្រចេះ ហើយ​ប្រគេ​ន​បន្តដល់វត្តនៅទូទាំងស្រុកសំបូរ ដាក់ក្នុងបរិវេណវត្ត ដើម្បីលើកកម្ពស់ការទុកដាក់សំរាម​មិន​ឱ្យរាយប៉ាយ និងជួយលើកកម្ពស់សោភ័ណភាព ក៏ដូចជាបរិស្ថានក្នុងទីអារាមឱ្យបាន​ល្អ​ប្រសើរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី​២១ ខែមីនា ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន បន្តផ្តល់​ធុង​សំរាម​សរុបរួមចំនួន ២,០៦០ធុង ដល់​សាលា​រៀន វត្តអារាម មូលដ្ឋានសុខាភិបាល នៅទូទាំងខេត្តក្រចេះ ដើម្បីជំរុញសកម្មភាពឆ្ពោះទៅកម្ពុជាមានភាពស្អាត។

ធុងសំរាមទាំងនេះត្រូវប្រគល់ជូនសាលារៀនចំនួន៤០២, វត្តអារាម ចំនួន ២០៧វត្ត និង មូលដ្ឋានសុខាភិបាល ៦១កន្លែង នៅទូទាំងខេត្តក្រចេះ។

សូមបញ្ជាក់ដែរថា នៅក្នុងឆ្នាំ២០២៥កន្លងទៅ ក្រសួងបរិស្ថាន បានផ្តល់ធុងដាក់​សំរាម​សម្រាប់ញែកសំណល់ ជាពិសេសសំណល់ប្លាស្ទិក សរុប ១១,៧៦១ធុង ដល់សាលា​រៀន មូលដ្ឋានសុខាភិបាល វត្តអារាម និងមណ្ឌលសុវត្ថិភាពជនភៀសសឹក។

ក្នុងនោះ ខេត្តចំនួន៦ ទទួលបានធុងទុកដាក់សំរាម ចំនួន ១០,១៣៤ធុង រួមមានខេត្ត​ត្បូង​ឃ្មុំ ចំនួន ៣,៤០៥ធុង ពោធិ៍សាត់ចំនួន ២,៤៥៤ធុង ខេត្ត កែប ១៥០ធុង ខេត្ត​កំពត​ចំនួន ២,៣៥៨ធុង ខេត្តព្រះសីហនុចំនួន ៨២៨ធុង កោះកុងចំនួន ៩៣៩ធុង និងមណ្ឌល៕