* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងរៀបចំដែនដី ដោះស្រាយបញ្ចប់វិវាទគម្រោងទី២៩ បុរី ខេភី ម៉ន ដានី ដោយជូនបណ្ណកម្មសិទ្ធិជាង ១០០០បណ្ណ ដល់អតិថិជន

07-04-2026 14:03

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានរៀបចំពិធីចែកបណ្ណកម្មសិទ្ធិជូនអតិថិជនបុរី ខេភី ម៉ន ដានី គម្រោងទី២៩ ចំនួន ៩៨៨បណ្ណ និងបុរី PR វីឡា ចំនួន ១៩ បណ្ណ ក្រោមអធិបតីភាព លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ តំណាង ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ដំណោះស្រាយសម្រាប់ អតិថិជនបុរី ខេភី ម៉ន ដានី បានធ្វើឡើង​បន្ទាប់ពីបុរីនេះ ជួបប្រទះវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ដែលនាំឱ្យមានការផ្អាករាល់សកម្មភាពសាងសង់ និងបានបិទប្រតិបត្តិការទិញ-លក់របស់ខ្លួន។ អតិថិជនបុរីនេះ ជាបន្តបន្ទាប់ បានដាក់ពាក្យប្ដឹងទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីដោះស្រាយបញ្ហាផ្ទេរបណ្ណកម្មសិទ្ធិជូនពួកគាត់។

ឆ្លើយតបនឹងកង្វល់នេះ, ក្នុងនាមអាណាព្យាបាល ក្រសួងរៀបចំដែនដី បានខិតខំប្រឹងប្រែងពន្លឿនដំណើរការចេញបណ្ណកម្មសិទ្ធិជូនដល់អតិថិជនបុរី ខេភី ម៉ន ដានី, បុរី ភីអ វីឡា និងបុរី វី អាយ ភី ដែលនៅសេសសល់ ឱ្យទទួលបានប័ណ្ណកម្មសិទ្ធិគ្រប់ៗគ្នា។ នេះបើយោងតាមប្រសាសន៍ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលធ្លាប់ថ្លែងក្នុងពិធីចែកបណ្ណកម្មសិទ្ធិជូនអតិថិជនបុរី ខេភី ម៉ន ដានី គម្រោងទី២៨ គម្រោងទី២៩ បុរី ភីអ វីឡា និងបុរី វី អាយ ភី ចំនួន ៥២៩បណ្ណ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ។

បើតាមប្រសាសន៍របស់ លោក ថេង ច័ន្ទសង្វារ, ចំពោះអតិថិជនដែលបានបង់ប្រាក់ ១០០% នៅសល់ប្រមាណជាង១០០បណ្ណទៀតប៉ុណ្ណោះ។ យ៉ាងណាមិញក្រសួង នឹងបន្តផ្សព្វផ្សាយ និងពន្លឿនការដោះស្រាយផ្ដល់បណ្ណកម្មសិទ្ធិជូនគ្រប់អតិថិជន៕