* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូន លោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៦
* ប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋពីរថ្ងៃ
* នាវាហ្វឹកហ្វឺនយោធារុស្ស៊ី Perekop ចូលចតនៅកម្ពុជា ដេីម្បីបំពេញទស្សនកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការ
* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងភរិយា ជួបសំណេះសំណាល និងនាំយកគ្រឿងឧបភោគបរិភោគចែកជូនគ្រួសារដែលមានជីវភាពខ្វះខាត ចំនួន២៥គ្រួសារ នៅភូមិភ្នំតា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

07-04-2026 14:22

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំក្រាំងស្គារ និងលោកជំទាវ បានអញ្ជើញសំណេះសំណាល និងនាំយកគ្រឿងឧបភោគបរិភោគចែកជូនគ្រួសារដែលមានជីវភាពខ្វះខាត ចំនួន២៥គ្រួសារ ដោយក្នុងនោះចំនួន២គ្រួសារឯកឧត្តមបណ្ឌិត បានចុះទៅដល់ខ្នងផ្ទះតែម្ដង ដែលស្ថិតនៅភូមិភ្នំតា។

លោកបណ្ឌិតបានពាំនាំប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់ដល់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសឆ្នាំថ្មី។

លោកបណ្ឌិត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់លំបាកឡើយ ពោលគឺតែងតែជួយទំនុកបម្រុងជាប់ជានិច្ច និងនៅជាមួយប្រជាជនគ្រប់កាលៈទេសៈ។

នាឱកាសនោះ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋជួបតែសេចក្ដីសុខ សេចក្ដីចំរើន រីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជួបជុំក្រុមគ្រួសារក្នុងឱកាសឆ្នាំថ្មី។

សូមបញ្ជាក់ថា អំណោយដែលលោកបណ្ឌិត ផ្ដល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ ១បាវ ២៥Kg ,មី ១កេស ,ត្រី ខ ១យួរ ,ទឹក សុីអុីវ ១យួរ ,ទឹកត្រី ១យួរ ,ប៊ីចេង ១កញ្ចប់ ៥០០ក្រាម ,អំបិល ១កញ្ចប់ ១គីឡូ ,ភេសជ្ជៈ Greet ១កេស ,ទឹកសុទ្ធ ១កេស ,ធូបមូស ២ប្រអប់ ,ថ្នាំប៉ារ៉ា ៥បន្ទះ ,សារ៉ុង ១ ,កន្សែង ១ ,ថវិកា ៥០.០០០៛ ,ថ្នាំបន្តក់ភ្នែក ១ ដក ,និងប្រេងរឹត ១ ដប៕