* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ខេត្តតាកែវ រៀបចំពិធីប្រណាំងរទេះគោសាឡី ដើម្បីអបអរសាទរ «តាកែវសង្រ្កានឆ្នាំ២០២៦»

07-04-2026 14:34

(តាកែវ)៖ អាជ្ញាធខេត្តតាកែវ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានរៀបចំពិធីប្រណាំងរទេះគោសាឡី ដើម្បីអបអរសាទរសង្ក្រាន្តឆ្នាំ២០២៦ ដែលរៀបចំឡើងនៅទីតាំងមុខមន្ទីរអប់រំខេត្ត ដែលស្ថិតនៅក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ក្រោមវត្តមានលោក វ៉ី សំណាង អភិបាលខេត្ត និងមន្រ្តីរាជការ ព្រមទាំងបប្រជាពលរដ្ឋចូលទស្សនាកម្សាន្តយ៉ាងច្រើនកុះករផងដែរ។

បើយោងតាមគណៈកម្មាធិការរៀបចំការប្រកួត រទេះគោសាលី ដែលចូលរួមប្រណាំងនេះ មកពីខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល និងរាជធានីភ្នំពេញ។

ថ្លែងនៅក្នុងឱកាសនោះលោក វ៉ី សំណាង បានឱ្យដឹងថា ការរៀបចំពិធីនេះក្នុងគោលបំណងរក្សាទំនៀមទម្លាប់ប្រពៃណីវប្បធម៌ និងអត្តសញ្ញាញជាតិខ្មែរ ឲ្យប្រជាពលរដ្ឋបានដឹងបានស្គាល់ ជាពិសេសយុវជនជំនាន់ក្រោយ ចេះរក្សាការពាវប្បធម៌ប្រពៃណីល្អផូរផងរបស់ខ្មែរយើងពីបូរាណមក ដូចពាក្យស្លោកមួយបានលើកឡើង «វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន»។

បើតាមអភិបាលខេត្តតាកែវ ការរៀបចំពីប្រណាំងរទេះគោសាឡី នេះឡើងក៏ដើម្បីបង្កការសប្បាយរីករាយដល់មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ នៅមុនពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចូលមកដល់ខាងមុខឆាប់ៗនេះផងដែរ។

Fresh AI បានបញ្ជាក់ឱ្យដឹងថា ពិធីប្រណាំងរទេះគោសាឡី គឺជាប្រពៃណីវប្បធម៌ខ្មែរដែលមានតាំងពីសម័យនគរភ្នំ ហើយត្រូវបានប្រើប្រាស់ក្នុងការដឹកជញ្ជូន និងក្នុងវិស័យជំនឿសាសនា។ គោលបំណងសំខាន់នៃការប្រណាំងនេះ គឺដើម្បីអភិរក្ស លើកស្ទួយ និងផ្សព្វផ្សាយប្រពៃណីនេះឱ្យបានទូលំទូលាយ ជាពិសេសដល់ក្មេងជំនាន់ក្រោយឱ្យបានស្គាល់ និងចូលរួមថែរក្សា។

បច្ចុប្បន្នពិធីនេះត្រូវបានរៀបចំឡើងវិញនៅតាមបណ្តាខេត្ត ដូចជាខេត្តកំពង់ស្ពឺ និងតាកែវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឬក្នុងព្រឹត្តិការណ៍ «សង្ក្រាន្ត» ដើម្បីរក្សាទំនៀមទម្លាប់ បង្កើនភាពសប្បាយរីករាយ និងរំលឹកពីសារៈសំខាន់នៃវិស័យកសិកម្ម៕