* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អាកាសធាតុក្តៅខ្លាំង រដ្ឋមន្ត្រីក្រសួងបរិស្ថាន អំពាវនាវពលរដ្ឋប្រយ័ត្នខ្ពស់ បញ្ចៀសគ្រោះអគ្គិភ័យ, កុំដុតសំរាម កុំដុតព្រៃ

07-04-2026 14:44

(ភ្នំពេញ)៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បន្តអំពាវនាវ និងក្រើនរំលឹក​ដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីបញ្ចៀសគ្រោះអគ្គិភ័យ មិនត្រូវ​នាំ​គ្នាដុតសំរាម ឬដុតព្រៃនោះឡើយ។

ពិភពលោកកំពុងប្រឈមនឹងបាតុភូតកើនឡើងខ្លាំងនៃកម្តៅ ដែលអាចហក់ឡើង​ដល់​ជាង ៤០អង្សារ។ នៅកម្ពុជាក៏ដូចគ្នា យោងតាមក្រសួងធនធានទឹក និងឧតុនិយម បាន​ជូន​​ដំណឹងថា កម្តៅតំបន់វាលទំនាប ខ្ពង់រាប ក៏ដូចជាមាត់សមុទ្រ គឺសុទ្ធតែឡើងកម្តៅ​ខ្លាំង។

សម្រាប់លោក អ៊ាង សុផល្លែត ការកើនកម្តៅខ្លាំងនេះ គឺងាយបង្កើតឱ្យមាន​គ្រោះអគ្គិ​ភ័យ​​​ណាស់​។ គ្រោះអគ្គិភ័យមិនត្រឹមធ្វើឱ្យខាតបង់ទ្រព្យសម្បត្តិនោះទេ តែក៏បានបង្ក​ឱ្យ​ប៉ះ​ពាល់​​ដល់​បរិស្ថាន កើនកម្រិតខ្យល់ពុលផងដែរ។

ក្នុងន័យនេះ លោករដ្ឋមន្ត្រី បន្តអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់រោងចក្រសហគ្រាស​ទាំង​​ឡាយ​បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់រាល់ឧបករណ៍ សម្ភារប្រើប្រាស់ ឬសកម្ម​ភាព​​ទាំង​ឡាយ ដែលងាយបង្កឱ្យមានការឆាបឆេះ។

លោក អ៊ាង សុផល្លែត ក៏អំពាវនាវដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង មិនត្រូវដុតសំរាម ឬដុតព្រៃនោះឡើយ ព្រោះការដុតនោះ អាចនឹងឆេះរាលដាលដល់លំនៅឋានរបស់ប្រជា​ពលរដ្ឋ។ បន្ថែមពីលើនេះ ការដុតសំរាម ការដុតព្រៃ ការធ្វេសប្រហែសឱ្យឆេះព្រៃ ឬឆេះ​លំនៅ​ឋានប្រជាពលរដ្ឋ សុទ្ធតែជាទង្វើប្រឈមនឹងផ្លូវច្បាប់។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន សម្តែងក្តីរំពឹងទុក្ខថា ប្រជាពលរដ្ឋគ្រប់រូបនឹងចូលរួម​ប្រកប​ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការទប់ស្កាត់គ្រោះអគ្គិភ័យ មិនដុតសំរាម មិនដុតព្រៃ ឬមិនបង្កឱ្យមានភ្លើងឆេះព្រៃ៕