* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឯកអគ្គរាជទូតកម្ពុជានៅកូរ៉េ លើកទឹកចិត្តក្រុមហ៊ុន Saemyeong Energy Tech វិនិយោគផលិតជីសិរីរាង្គនៅកម្ពុជា ដើម្បីលើកស្ទួយវិស័យកសិកម្ម

07-04-2026 15:02

(កូរ៉េខាងត្បូង)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Park Hee Soo ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Saemyeong Energy Tech នាថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៦ នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល។

លោក Park បានជម្រាបជូនលោកឯកអគ្គរាជទូតថា លោកមានគម្រោងនាំយកបច្ចេកវិទ្យាផលិតជីសិរីរាង្គឈានមុខគេរបស់កូរ៉េ​ ទៅចែករំលែកជូនដល់ប្រជាកសិករកម្ពុជាដែលកំពុងប្រកបរបរដាំដុះដំណាំស្រូវ ពោត សណ្តែក និងដំណាំបន្លែ ផ្លែឈើផ្សេងៗ។ លោក​ Park ចង់ឃើញផលិតផលកសិកម្មរបស់កម្ពុជាក្លាយជាកសិផលសិរីរាង្គលំដាប់ថ្នាក់អន្តរជាតិ ដើម្បីជួយបង្កើនជីវភាពរស់នៅរបស់ប្រជាជន ពិសេសប្រជាកសិករកម្ពុជា។

លោកឯកអគ្គរាជទូត បានសម្តែងនូវការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់លោក Park និងបានថ្លែងអំណរគុណចំពោះទឹកចិត្តរបស់លោកក្នុងបំណងលើកស្ទួយជីវភាពរបស់ប្រជាកសិករកម្ពុជា ព្រោះ វិស័យកសិកម្មជាវិស័យសំខាន់ និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

លោកឯកអគ្គរាជទូត​ បានលើកទឹកចិត្តលោក Park ឱ្យចាប់ផ្តើមរៀបចំរោងចក្រ​ ឫកន្លែងស្រាវជ្រាវធ្វើជីសិរីរាង្គនៅប្រទេសកម្ពុជា និងអញ្ជើញលោកទៅទស្សនកិច្ចនៅកម្ពុជា​ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយវិស័យឯកជនផ្នែកកសិកម្ម​ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។ បន្ថែមពីនេះ លោកឯកអគ្គរាជទូត​ ក៏បានសំណូមពរក្រុមហ៊ុនជ្រើសរើសនិស្សិត ឫពលករខ្មែរដែលកំពុងសិក្សា និងបំរើការងារនៅកូរ៉េនេះ ដើម្បីផ្តល់ឱកាសឲ្យពួកគេទទួលបាននូវបទពិសោធន៍​ និងជំនាញបច្ចេកទេសក្នុងការផលិតជីសិរីរាង្គនេះ​ ដូច្នេះក្រោយពេលពួកគេត្រលប់ទៅកម្ពុជាវិញ​ ពួកគេនឹងមានជំនាញក្នុងការផលិតជីសិរីរាង្គ និងអាចជួយដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា៕