* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សាកលវិទ្យាល័យ CUS ប្រារព្ធសង្ក្រាន្តឆ្នាំថ្មីអមដោយបាឋកថា និងវេទិកាពិភាក្សាអំពី «សមត្ថភាពយុវជនក្នុងសង្គមសេដ្ឋកិច្ចឌីជីថល ស្របតាមគន្លងព្រះពុទ្ធសាសនា»

07-04-2026 15:49

(ភ្នំពេញ)៖ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) បានប្រារព្ធពិធីចម្រើន​ព្រះ​បរិត្ត​ឡើងអគារថ្មីស្ថិតនៅជិតផ្សារទំនើបអ៊ីអន២ ព្រមជាមួយពិធីសង្ក្រាន្ត​ឆ្នាំថ្មីយ៉ាង​អធិក​អធម ដោយមានការនិមន្ត និងចូលរួមជាអធិបតីប្រោះព្រំសិរីសួស្តីដោយ សម្តេច​ព្រះពុទ្ធជ័យមុនី ឃឹម សន សម្តេចព្រះសង្ឈនាយករងទី៣ និងសម្តេចព្រះ​មង្គល​មុនី​រង្សី ហ៊ូ ឈីវនាថ ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រមទាំងស្ថាបនិក គណៈ​គ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និស្សិត និងភ្ញៀវកិត្តិយសជាច្រើនទៀត។

អគារថ្មីនេះមានផ្ទៃក្រឡាសំណង់សរុបជាង៣ម៉ឺនម៉ែត្រការ៉េ ដែលបានបំពាក់ដោយ​សម្ភារ បរិក្ខា បច្ចេកវិទ្យាទំនើបនិងមានសមត្ថភាពបណ្តុះបណ្តាលស្រាវជ្រាវ កសាងមូល​ធន​មនុស្សបានកាន់តែច្រើនសម្បូរបែបប្រកបដោយគុណភាព សមត្ថភាពជំនាញ និង​គុណតម្លៃឆ្នើមសំដៅឆ្ពោះទៅកាន់សង្គមសេដ្ឋកិច្ចឌីជីថលប្រកបដោយវឌ្ឍនភាព វិបុល​ភាព និងភាពសុខដុមរមនា។

សម្រាប់មូលបទ «ការកសាងមូលធនមនុស្សតាមគន្លងព្រះពុទ្ធសាសនា» ដែលមាន​ការ​និមន្តជាព្រះវាគ្មិនកិត្តិយសដោយសម្តេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព ព្រះអគ្គ​លេ​ខា​ធិការរងថេរសភានៃព្រះពុទ្ធសាសនានៃព្រះរាជាណាចក្យកម្ពុជា និងវាគ្មិនកិត្តិយស លោកសាស្រ្តាចារ្យ ហោ ប៊ុនឡេង ដោយមានការសម្របសម្រួលកម្មវិធីដោយលោក អ៉ឹម វុត្ថា។

អង្គពិធីទាំងមូលទទួលបានចំណេះដឹងយ៉ាងជ្រាលជ្រៅពាក់ព័ន្ធនឹង «ការកសាង​អភិវឌ្ឍ​ខ្លួន តាមគន្លងព្រះពុទ្ធសាសនា» និង «វិទ្យាសាស្រ្តកសាងមូលធនមនុស្ស» ហើយអត្ថ​ន័យទាំងពីរបានតភ្ជាប់គ្នាទៅជាមូលបទមួយដ៏មានសារសំខាន់សម្រាប់យុវជនកសាងអភិវឌ្ឍខ្លួនឱ្យក្លាយជាមូលធនមនុស្សដ៏ល្អសម្រាប់ជាតិមាតុភូមិនាពេលអនាគត។

សម្រាប់មូលបទ «សមត្ថភាពយុវជនក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល» លោក ជា មានិត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានសម្របសម្រួល​ដឹកនាំ​វេទិកា ដោយមានការចូលរួមជាវាគ្មិនកិត្តិយសពីលោកបណ្ឌិត តាំង ហុងលី អគ្គ​នា​យក​នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក អ៊ឹម វុត្ថា ទី​ប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងកញ្ញា ថូ ម៉ូរីហ្សា បុគ្គលិកស្រាវជ្រាវ​ជាន់​​ខ្ពស់នៃមជ្ឈមណ្ឌលកម្ពុជា៤.០។

អង្គវេទិកាក៏បានទទួលនូវសំណួរ និងធាតុចូលល្អៗជាច្រើនដែលមានគុណប្រយោជន៍​ដល់​ការកសាងសមត្ថភាពយុវជន ឆ្ពោះទៅកាន់យុគសម័យបច្ចេកវិទ្យាឌីជីថល។

ជារួមមកវេទិកាពិភាក្សារកបានរបកគំហើញជាអាទិ៍ អ្វីទៅជាយុគសម័យបច្ចេក​វិទ្យា​ឌី​ជី​ថល? អ្វីទៅសមត្ថភាពរបស់យុវជនក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល? បញ្ហាប្រឈម ដំណោះស្រាយគន្លឹះ ប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យាដល់យុវជនក្នុងការសិក្សា បង្កើតការងារ ផ្សារភ្ជាប់ទំនាក់ទំនង អភិវឌ្ឍន៍ជំនាញផ្ទាល់ខ្លួន ជួយក្នុងជីវិតប្រចាំថ្ងៃ និងក្រមសីលធម៌ក្នុងការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រយោជន៍ និងបាន​លើក​ជាអនុសាសន៍សំខាន់ៗដល់យុវជនចំនួន៨ចំណុចដូចជារៀនជំនាញឌីជិថលជាប្រចាំ គិត វិភាគមិនមែនត្រឹមតែប្រើ គ្រប់គ្រងពេលវេលាក្នុងការប្រើ បង្កើតមិនមែនត្រឹមតែប្រើ បង្កើតកិច្ចបណ្តាញទំនាក់ទំនង រក្សាសុវត្ថិភាពឌីជីថល មានចក្ខុវិស័យអន្តរជាតិ និងប្រើ​ប្រាស់បច្ចេកវិទ្យាដោយមានសីលធម៌ ដើម្បីជាមូលដ្ឋាន និងត្រីវិស័យឆ្ពោះទៅរកការ​ពង្រឹង​សមត្ថភាពរបស់ខ្លួនក្នុងការសម្របខ្លួនទៅនឹងយុគសម័យដ៏ទំនើបនេះ។

គួរបញ្ជាក់ថារយៈពេលជាង២៤ឆ្នាំមកនេះ មាននិស្សិតបានបញ្ចប់ការ​សិក្សា​ដោយ​ជោគ​ជ័យពីសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ចំនួនជាងប្រាំម៉ឺននាក់រួចហើយ​ដែលកំពុង​បំពេញការងារ និងមុខរបរបានល្អប្រសើរនៅទូទាំង ប្រទេសទាំងក្នុងជួររាជការ និងផ្នែក​ឯកជន បច្ចុប្បន្នមាននិស្សិតជិត២ម៉ឺនទៀតបាននិងកំពុងសិក្សាជំនាញសំខាន់ៗ សម្បូរ​ការងារធ្វើនៅតាមមហាវិទ្យាល័យចំនួន៦គឺ៖ មហាវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច មហា​វិទ្យាល័យនីតិសាស្រ្ត មហាវិទ្យាល័យវិទ្យាសាស្រ្តនិងព័ត៌មានវិទ្យា មហាវិទ្យាល័យ​វិទ្យា​សាស្រ្តសង្គមនិងភាសាបរទេស មហាវិទ្យាល័យវិទ្យា សាស្រ្តកសិកម្ម និងឧស្សា​ហ​កម្ម​ចំណីអាហារ និងមហាវិទ្យាល័យវិស្វកម្ម នៅទីតាំងគោលរាជធានីភ្នំពេញ និងសាខា​ទាំង៦នៅខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្ត​កំពត​។

តាមរយៈទិសដៅយុទ្ធសាស្ត្រ និងការអភិវឌ្ឍថ្មីគ្រប់សមាសធាតុ​នៃប្រព័ន្ធតួអង្គ​របស់​ខ្លួន សាកលវិទ្យាល័យសន្យា និងប្តេជ្ញាចិត្តថា នឹងផ្តល់នូវការបណ្តុះបណ្តាល ស្រាវ​ជ្រាវ​ដល់និស្សិតរបស់ខ្លួនឱ្យកាន់តែមានគុណភាពខ្ពស់ មានសមត្ថភាពជំនាញឆ្នើម​ និង​គុណ​តម្លៃល្អប្រពៃដើម្បីក្លាយជាមូលធនមនុស្សខ្លាំងពូកែ និងជោគជ័យសម្រាប់សង្គម​សេដ្ឋកិច្ចឌីជីថលកម្ពុជានាពេលអនាគត.!៕